https://1.bp.blogspot.com/-ArYPs-YNyrg/WoTrR8puYGI/AAAAAAAAAPA/z2tb3k_cBY8kjn1f5yDQzMiL3UbqUkIPgCLcBGAs/s1600/Untitled-1.jpg ពិតជាមិនធម្មតាមែន! ក្រុមហ៊ុន Samsung បង្ហាញគម្រូស្មាតហ្វូនថ្មី ដែលមានអេក្រង់ទាំងមុខទាំងក្រោយ និងបន្ទះស្កេនក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់ ~ General News

Tuesday, January 23, 2018

ពិតជាមិនធម្មតាមែន! ក្រុមហ៊ុន Samsung បង្ហាញគម្រូស្មាតហ្វូនថ្មី ដែលមានអេក្រង់ទាំងមុខទាំងក្រោយ និងបន្ទះស្កេនក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់

Samsung R&D គឺជាក្រុមហ៊ុនធំមួយដែលមានភាពមមាញឹកក្នុងការពិចារណា និងដាក់ពាក្យស្នើរសុំលើប៉ាតង់ថ្មីសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សខ្លួន។ ដោយឡែក រហូតមកដល់ពេលនេះ ប៉ាតង់នោះត្រូវបានទទួលស្គាល់ហើយ ឯខ្លឹមសារនៃប៉ាតង់នោះគឺមានបង្ហាញពីរចនាបទថ្មីនៃស្មាតហ្វូនរបស់ពួកគេ។ ទាក់ទងទៅនឹងប៉ាតង់នោះត្រូវបានទទួលស្គាល់ដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។

គួរបញ្ជាក់ផងដែរថា ប៉ាតង់របស់ក្រុមហ៊ុន Samsung នេះត្រូវបានទទួលស្គាល់កាលពីខែកក្កដា ឆ្នាំ2017 និងបង្ហាញជាសាធារណៈនាថ្ងៃទី11 ខែមករា ឆ្នាំ2018 ជាមួយនឹងលេខសម្គាល់ PCT/KR2017/007043។ ក្រៅពីនេះ វាក៏មានបង្ហាញពីតំបន់មួយចំនួនធំនៃរចនាបទស្មាតហ្វូនដែលមានដូចជា sensor ឧបករណ៍បំពងសម្លេង កាមេរ៉ា និងគែមសងខាងផងដែរ។ អ្វីដែលអស្ចារ្យបំផុតនោះគឺ ប៉ាតង់នេះអាចជាគម្រោងការផលិតស្មាតហ្វូននាថ្ងៃអនាគត។

សម្រាប់រចនាបទថ្មីនេះ យើងអាចនិយាយបានថា មិនដូចពីមុនឡើយ ពោលគឺមើលទៅខុសគ្នាដាច់តែម្ដង។ មិនតែប៉ុណ្ណោះ សម្រាប់អេក្រង់គឺលាតសន្ធឹងស្ទើរគ្មានគែម ពោលគឺផ្ទៃខាងមុខអាចជាអេក្រង់ទាំងអស់តែម្ដង។ លើសពីនេះទៅទៀត រចនាបទនេះក៏មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា behind-the-screen ដែលសូម្បីតែផ្នែកខាងក្រោយក៏មានអេក្រង់ដែរ។ ក្រៅពីនេះ សម្រាប់ Notch design របស់ក្រុមហ៊ុន Apple ក៏ត្រូវបានណែនាំក្នុងប៉ាតង់នេះដែរ ចំណែកឯ sensor ស្កេនស្នាមក្រយ៉ៅដៃនឹងត្រូវបានបង្កប់ក្នុងអេក្រង់តែម្ដង។
ជាការពិតណាស់ ក្រុមហ៊ុន Samsung ជាធម្មតាតែងព្យាយាមស្វែងរកនូវអ្វីដែលថ្មីសម្រាប់អតិថិជន និងបង្កើតបច្ចេកវិទ្យាល្អៗ មានប្រយោជន៍សម្រាប់មនុស្សទូទៅផងដែរ។ ថ្វីបើខាងលើនេះគ្រាន់តែជាប៉ាតង់ និងគំនិតមែនពិត តែក្រុមហ៊ុន Samsung នឹងសម្រេចឲ្យបានក្នុងពេលដ៏ខ្លីខាងមុខនេះ។



ប្រភព៖https://khmernotes.com/news/30469


0 comments:

Post a Comment