ខេត្តពោធិ៍សាត់៖ ក្មេងស្រីសិស្សសាលាវ័យ ១៣ឆ្នាំម្នាក់ ខណៈពេលចេញមកពីសាលារៀនដើរទៅផ្ទះ ក៏ត្រូវជនសង្ស័យម្នាក់ពួនស្ទាក់ចាប់ប៉ុនប៉ងរំលោភសេពសន្ទវៈ តែត្រូវសិស្សសាលាជាច្រើនបានឃើញហើយស្រែកឆោឡោឡើង ធ្វើឲ្យជនសង្ស័យភ័យចាក់ ១កាំបិត ចំគល់ដោះខាងឆ្វេង បណ្តាលឱ្យក្មេងស្រីរងគ្រោះស្លាប់ភ្លាមៗ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៨ ខែ មករា ឆ្នាំ២០១៨ នៅក្នុងខេត្តពោធិ៍សាត់ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រោយជនសង្ស័យចាក់សម្លាប់ក្មេងស្រីរងគ្រោះហើយ ត្រូវមិត្តភក្ដិក្មេងស្រីរងគ្រោះប្រុសស្រីចំនួន ២នាក់ទៀត បាននាំគ្នារត់ដេញតាមចាប់ជនសង្ស័យ ពេលនោះជនសង្ស័យ ក៏បានចាក់ទៅលើមិត្តភក្ដិក្មេងស្រីរងគ្រោះ បណ្តាលឱ្យរងរបួស ២នាក់ ថែមទៀត រួចហើយជនសង្ស័យ ក៏បានយកកាំបិតចាក់ខ្លួនឯងបម្រុងសម្លាប់ខ្លួន តែមិនស្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ។
ជនរងគ្រោះប្រុសស្រី ២នាក់ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះអាយុជីវិត រីឯជនសង្ស័យរងរបួសត្រូវសមត្ថកិច្ចនាំយកមកសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ។
រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ផ្តល់ពីអត្តសញ្ញាណជនរងគ្រោះទាំង ៣នាក់ និងជនសង្ស័យនៅឡើយទេ ដោយរង់ចាំមុខរបួសធូរស្រាលសមត្ថកិច្ចនឹងកសាងសំណុំរឿងទៅតាមនីតិវិធី ៕ប្រភពមកពី៖https://khmernotes.com/news/30632
បប
0 comments:
Post a Comment