https://1.bp.blogspot.com/-ArYPs-YNyrg/WoTrR8puYGI/AAAAAAAAAPA/z2tb3k_cBY8kjn1f5yDQzMiL3UbqUkIPgCLcBGAs/s1600/Untitled-1.jpg February 2018 ~ General News

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Wednesday, February 14, 2018

Photos slideshow


លឺថា វង្ស ដារ៉ារតនា នឹងមានអ្វីពិសេសសម្រាប់អ្នកបាត់ដំបង

កាលពីថ្មីៗនេះមានការប្រគំតន្ត្រីបែប រ៉ក រ៉ក ដ៏ធំមិនធ្លាប់មានពីមុនមកនៅខេត្តកំពង់ចាមរបស់ភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង រួចមកហើយ ដែលធ្វើឲ្យអ្នកមកចូលរួមក្នុងការប្រគំតន្ត្រីនេះមានអារ្មណ៍ថាប្លែក ពិតជាមិនធ្លាប់បានទស្សនាការប្រគំតន្ត្រីបែប រ៉ក រ៉ក ដូចនេះទេពីមុនមក។ គេឃើញថាមានវត្តមានកំពូលៗតារាដែលជំនាញខាងចង្វាក់ រ៉ក រ៉ក ជាច្រើនមកអង្រួនឆាកតន្ត្រី BOOSTRONG ROCK ON FIRE នៅខេត្តកំពង់ចាមផងដែរ ហើយកាន់តែពិសេសជាងនេះទៅទៀតគឺគេឃើញមានវត្តមានកំពូលតារាចម្រៀងសំលេងរ៉កគឺលោក វង្ស ដារារតនា បានធ្វើឲ្យអ្នកចូលរួមទស្សនាព្រឺរោមជាមួយនិងសំលេង រ៉ក ដូចខ្លាគ្រហឹមរបស់គាត់។ ដូចគ្នានេះដែរស្រាប់តែលឺព័ត៌មានថា លោក វង្ស ដារ៉ារតនា កំពុងតែត្រៀមបទចម្រៀងបែប រ៉ក រ៉ក ជាច្រើនបទទៀតសម្រាប់ផ្ដល់ជូនបងប្អូននៅបាត់ដំបងមិនឲ្យចាញ់នៅកំពង់ចាមទេ។ ទោះបីជាបទចម្រៀងបែប រ៉ក រ៉ក ដែលគាត់នឹងយកមកផ្ដល់ជូនបងប្អូនអ្នកបាត់ដំបងនៅក្នុងការប្រគំតន្ត្រី BOOSTRONG ROCK ON FIRE TOUR CONCERT សុទ្ធតែជាបទរ៉ក រ៉ក មែន តែលោកនឹងមានបទចម្រៀងដែលប្លែកលើសពីបទរ៉កធម្មតាមិនធ្លាប់មានពីមុនមក ទាំងការបកស្រាយបទចម្រៀង ទាំងក្បាច់រាំ គឺច្បាស់ជាអស្ចារ្យលើសការប្រគំតន្ត្រីធម្មតា ហើយព័ត៌មានថ្មីមួយទៀតបានឲ្យដឹងថាលោកនឹងមានដៃគូរចម្រៀងរ៉ក ដ៏ជំនាញម្នាក់ទៀតមកអង្រួនឆាកតន្ត្រី ប៊ូសស្ត្រង នៅទីខេត្តបាត់ដំបងផងដែរ។ បើចង់ដឹងថាលោក វង្ស ដារារតនា នឹងមានអ្វីខ្លះទៀតផ្ដល់ជូនបងប្អូនយើងនៅបាត់ដំបង កុំភ្លេចជួបគ្នានៅផ្សារភូពុយ ថ្ងៃទី 9 និងទី១០ កុម្ភៈ ហើយក៏មានការផ្សាយជួនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV រាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨ យប់តទៅ។
ប្រភព៖https://khmernotes.com/news/32991 

Tuesday, February 13, 2018

ទិវាបុណ្យនៃក្ដីស្រលាញ់ នីកូ និងសូលីកា បញ្ចេញរូបចំណងដៃសម្រាប់ហ្វេនច្រើនសន្លឹក សាកសមឥតទាស់

តារាចម្រៀងដៃគូ លោក នីកូ និងកញ្ញា ពេជ្រ សូលីកា ទទួលបានសន្ទុះគាំទ្រសារជាថ្មី ក្រោយពេលបង្ហាញមុខក្នុងសិល្បៈ និងចេញចម្រៀងរួមគ្នារួចមក។ យ៉ាងណាមិញ មិនឲ្យហ្វេនខកបំនង មុននេះបន្តិច តារាចម្រៀងទាំង ២ បានបង្ហោះរូបរួមគ្នាជាច្រើនសន្លឹក ទុកជាចំនងដៃក្នុងឱកាសទិវានៃក្ដីស្រលាញ់។
បទាំងនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន សរសើរមិនដាច់ពីមាត់ ត្បិតទាំងលោក នីកូ និង​កញ្ញា ពេជ្រ សូលីកា ម្នាក់ៗ សុទ្ធតែមានរូបសម្រស់ស្រស់ស្អាតមិនចាញ់តារាបរទេសឡើយ។ តោះ! ទស្សនារូបស្អាតៗ ខាងក្រោម៖















ប្រភពៈhttps://komsan.khmernotes.com/news/75319

Saturday, February 10, 2018

វៀតណាម​សោះ​លួច​បើក​ទីតាំង​កែ​ច្នៃ​ផលិត​គ្រឿងញៀន​នៅ​ស្រុក​ខ្មែរ


រាជធានី​ភ្នំពេញ ៖ ទីតាំង​កែ​ច្នៃ​គ្រឿងញៀន​របស់​ជនជាតិ​វៀតណាម​មួយ​កន្លែង​នៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទូល​សង្កែ ត្រូវ​បាន​កម្លាំង​នគរបាល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌឫស្សីកែវ ចុះ​បង្ក្រាប​កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៧ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ និង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ធំ ។
ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១-​ឈ្មោះ ជួញ ស្រី​ញ៉ា ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ លក់​បង្អែម និង ២-​ឈ្មោះ វ៉ា​ន់ សុភា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​អ្នក​ទាំង​២​នាក់​មាន​ទីលំនៅ​ផ្ទះ​មាត់ទន្លេ ស្ថិត​ក្នុងភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។
លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌឫស្សីកែវ បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ សមត្ថកិច្ច​ក៏​ឈាន​ទៅ​ឆែកឆេរ​លំនៅ​ឋាន និង​ឃាត់ខ្លួន​ជន​សង្ស័យ​ជា​ជនជាតិ​វៀតណាម​២​នាក់ ខណៈ​កំពុង​ចែកចាយ​គ្រឿងញៀន ព្រមទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន រួម​មាន ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​១៤​កញ្ចប់​, ២-​ថ្នាំ​គ្រាប់​ពណ៌​ក្រហម ប្រភេទ​យ៉ា​ម៉ា (W.Y) ផលិត​រួច​ចំនួន​៣៧​គ្រាប់​, ៣-​ថ្នាំ​គ្រាប់​ប្រភេទ​គ្រវី​(​ខេ​)៨​គ្រាប់​, ៤-​សារធាតុ​ផ្សំ​សម្រាប់​កែ​ច្នៃ​ថ្នាំ​គ្រវី​ពណ៌​ស​៣​កញ្ចប់​, ៥-​សារធាតុ​ផ្សំ​សម្រាប់​កែ​ច្នៃ​ថ្នាំ​ក្រ​វី​ពណ៌​ក្រហម​៤​កញ្ចប់​, ៦-​សារធាតុ​ផ្សំ​សម្រាប់​កែ​ច្នៃ​ថ្នាំ​គ្រវី​ពណ៌​ទឹកក្រូច​១​ប្រអប់​, ៧-​សារធាតុ​ផ្សំ​សម្រាប់​កែ​ច្នៃ​ថ្នាំ​គ្រវី​ពណ៌​លឿង​១​ដប​, ៨-​សារធាតុ​ផ្សំ​សម្រាប់​កែ​ច្នៃ​ថ្នាំ​គ្រវី​ពណ៌​ស្លា​ទុំ​១​ដប​, ៩-​ឧបករណ៍​ផលិត​កែ​ច្នៃ​(​ពុម្ព​)​យ៉ា​ម៉ា (W.Y) ១៣​ដុំ និង ១០-​ម៉ាស៊ីន​អ៊ុត​ថង់​ផ្លា​ស្ទិ​ច និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន ព្រមទាំង​សម្ភារ​បម្រើ​សកម្មភាព​មួយ​ចំនួន ។
លោក​អធិការ​បញ្ជាក់​ថា ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕
ប្រភព៖https://kohsantepheapdaily.com.kh/article/157108.html
x