https://1.bp.blogspot.com/-ArYPs-YNyrg/WoTrR8puYGI/AAAAAAAAAPA/z2tb3k_cBY8kjn1f5yDQzMiL3UbqUkIPgCLcBGAs/s1600/Untitled-1.jpg ការសិក្សាថ្មី៖ ឧស្សាហកម្មផ្លូវភេទថៃមានទំហំជាទឹកប្រាក់ ៨,១ ពាន់លានដុល្លារអាមេរិក ~ General News

Thursday, January 18, 2018

ការសិក្សាថ្មី៖ ឧស្សាហកម្មផ្លូវភេទថៃមានទំហំជាទឹកប្រាក់ ៨,១ ពាន់លានដុល្លារអាមេរិក




ការសិក្សាថ្មីមួយបានរកឃើញថា ឧស្សាហកម្មផ្លូវភេទក្នុងប្រទេសថៃមានតម្លៃជាលុយដ៏ច្រើន និងស្នើនឹង ២ % នៃចំណូលសរុប របស់ប្រទេសនេះទាំងមូល។ តាមរយៈរបាយការណ៍ថ្មីដែលត្រូវបានគេចុះផ្សាយពេញបណ្តាញសារព័ត៌មានថៃនោះបានបង្ហាញថា អាជីវកម្មជួញដូរផ្លូវភេទក្នុងប្រទេសថៃមានទំហំជាទឹកប្រាក់ ២៦០ ពាន់លានបាត (៨,១ ពាន់លានដុល្លារអាមេរិក)។ តួរលេខនេះ ត្រូវបានរកឃើញរយៈការសិក្សាទៅលើចំនួនអ្នកដែលប្រកបរបរជាអ្នកលក់ខ្លួន ចំនួនទឹកប្រាក់ជាមធ្យមដែលពួកគេទទួលបានក្នុង ម្នាក់ៗ និងរយៈពេលដែលពួកគេធ្វើការក្នុងឧស្សាហកម្មមួយនេះ។ ការពីឆ្នាំ ២០០៧ កន្លងទៅនេះក៏មានការសិក្សាដូចគ្នាដែរ តែពេលនោះឧស្សាហកម្មផ្លូវភេទថៃមានតម្លៃត្រឹមតែ ១៦៣ ពាន់លានបាត (៥ ពាន់លានដុល្លារអាមេរិក) ប៉ុណ្ណោះ ដូចនេះបើសិនជាធ្វើការប្រៀបធៀបក្នុងរយៈពេល ១០ នេះ ឧស្សាហកម្មមួយនេះបានកើតឡើងគួរឲ្យកត់សម្គាល់។ សូមបញ្ជាក់ថាកន្លែងដែលគេអាចរកសេវាផ្លូវភេទបាននៅក្នុងប្រទេសថៃមានដូចជា នៅកន្លែងម៉ាស្សាបែបថៃ ក្នុងបារ ហាងខារ៉ាអូខេ កន្លែងម៉ាស្សាសាប៊ូ និងនៅតាមផ្ទះបនមួយចំនួនតែម្តង៕
ប្រភពមកពី៖https://khmernotes.com/news/30526

0 comments:

Post a Comment