https://1.bp.blogspot.com/-ArYPs-YNyrg/WoTrR8puYGI/AAAAAAAAAPA/z2tb3k_cBY8kjn1f5yDQzMiL3UbqUkIPgCLcBGAs/s1600/Untitled-1.jpg កូនក្រមុំអាយុ៣៨ឆ្នាំ ហ៊ានឲ្យថ្លៃបណ្ណាការជិត៨០ម៉ឺនដុល្លារ ដើម្បីបានរៀបការជាមួយកូនកំលោះអាយុ២៣ឆ្នាំ (មានវីដេអូ) ~ General News

Tuesday, January 23, 2018

កូនក្រមុំអាយុ៣៨ឆ្នាំ ហ៊ានឲ្យថ្លៃបណ្ណាការជិត៨០ម៉ឺនដុល្លារ ដើម្បីបានរៀបការជាមួយកូនកំលោះអាយុ២៣ឆ្នាំ (មានវីដេអូ)

ចិន៖ ស្នេហាខុសវ័យមួយដែលកូនក្រមុំមានអាយុ ៣៨ ឆ្នាំ ហើយកូនកំលោះមានអាយុ ២៣ ឆ្នាំ បានកំំពុងតែធ្វើឲ្យមានការចាប់ អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមចិន បន្ទាប់ពីពួកគេបានសម្រេចរៀបការជាមួយគ្នា ជាមួយនឹងប្រាក់ថ្លៃទឹកដោះពីខាង កូនក្រមុំប្រមាណជា ៥លានយន់ (៧៨១,៩៥០ដុល្លារអាមេរិក)។ ពិធីមង្គលការនេះត្រូវបានរៀបចំឡើងនៅក្នុងខេត្ត Hainan ក្រុង Qionghai ប្រទេសចិន​ ដោយមានភ្ញៀវកិត្តិយសចូលរួមជាច្រើននាក់ផងដែរ។
តាមប្រភពព័ត៌មាននៅក្នុងបណ្តាញសង្គមបាន ឲ្យដឹងថា ស្រ្តីជាកូនក្រមុំគឺជាអ្នកជំនួញដែលមានទ្រព្យសម្បត្តិស្ដុកស្តម្ភម្នាក់ ហើយនាងជាស្រ្តីមេម៉ាយ និងមានមានកូនប្រុសអាយុ ១៤ ឆ្នាំម្នាក់ផងដែរ។ នាងបានរស់នៅជាមួយនឹងកូនកំលោះខាងលើនេះជាយូរមកហើយ រហូតនាងមានផ្ទៃពោះទៀតផង តែយ៉ាងណាក្តី ឪពុកម្តាយរបស់កូនកំលោះបានបដិសេដមិនឲ្យពួកគេរៀបការជាមួយគ្នានោះទេ ដ្បិតស្រ្តីជាកូនក្រមុំមានអាយុច្រើន​ពេក។​​
ក្រោយមកស្រ្តីជាកូនក្រមុំបានសម្រេចជូនថ្លៃបណ្ណការទៅខាងគ្រួសារកូនប្រុសជា ប្រាក់សុទ្ធ រថយន្តទំនើប​ ផ្ទះ ដែលសរុបជាទឹកប្រាក់គឺ ៥ លានយន់ (៧៨១ ៩៥០ ដុល្លារអាមេរិក) ទើបម្តាយឪពុកខាងកូនកំលោះសម្រេចឲ្យពួកគេរៀបការជាមួយគ្នា។ អ្នកប្រើប្រាស់បណ្ដាញសង្គម ជាច្រើនបានបញ្ចេញមតិថា នេះមិនមែនជាស្នេហពិតដែលកើតឡើងដោយទឹកចិត្តឡើយ តែវាជាស្នេហដែលកើតចេញទឹកលុយតែប៉ុណ្ណោះ៕
ប្រភព៖https://khmernotes.com/news/31085

0 comments:

Post a Comment