ជាក់ស្ដែងក្រោយបង្ហោះរូបប៉ុន្មានសន្លឹក ជាមួយនឹងឃ្លាមួយប្រយោគពីកញ្ញា ថន លក្ខិណាថា៖ «ចាញ់ រឺឈ្នះនៅតែគាំទ្រ» ទទួលបានការកោតសរសើរ និងគោរពនូវទឹកចិត្តរបស់សិល្បករប៉ុន្មានដួងនេះជាខ្លាំង៕
Sunday, January 21, 2018
ពិតជាសរសើរទឹកចិត្តតារា ៤ដួង ដែលឆ្លៀតពេលមមាញឹករបស់ខ្លួន មកគាំទ្រវិស័យកីឡាបាល់ទាត់ខ្មែរ
ការប្រកួតកីឡាបាល់ទាត់មិត្តភាពរវាងកម្ពុជា ភូមា នៅពហុកីឡាដ្ឋានអូឡាំពិក ដែលប្រព្រឹត្តទៅកាលពីម្សិលមិញត្រូវជាថ្ងៃទី ០៩ វិច្ឆិកា មានការចូលរួមគាំទ្រពីសំណាក់បងប្អូនពលរដ្ឋជាច្រើនកុះករ។ ក្នុងនោះ គេសង្កេតឃើញថា ក៏មានសិល្បករខ្មែរបានទៅចូលរួមគាំទ្រវិស័យកីឡាផងដែរ។ បើទោះបីជាការងារសិល្បៈមានភាពមមាញឹកក្ដី តែកញ្ញា ថន លក្ខិណា អតីត Miss Grand ២០១៦ កញ្ញា ហេង ចន្ថា នាយ ពាក់ មី និងលោកតាន គីមសួ នៅតែឆ្លៀតពេលមកទស្សនា និងលើកទឹកចិត្តកីឡាករខ្មែរដែរ។
ប្រភព៖https://komsan.khmernotes.com/news/43114
0 comments:
Post a Comment