https://1.bp.blogspot.com/-ArYPs-YNyrg/WoTrR8puYGI/AAAAAAAAAPA/z2tb3k_cBY8kjn1f5yDQzMiL3UbqUkIPgCLcBGAs/s1600/Untitled-1.jpg ម៉ៃ សុគន្ធ រិះគន់ចំពោះការមិនឲ្យតម្លៃសិល្បៈចម្រៀងជនពិការ ក្រោយពីឃើញទិដ្ឋភាពបែបនេះ…. ~ General News

Sunday, January 21, 2018

ម៉ៃ សុគន្ធ រិះគន់ចំពោះការមិនឲ្យតម្លៃសិល្បៈចម្រៀងជនពិការ ក្រោយពីឃើញទិដ្ឋភាពបែបនេះ….

តារាចម្រៀងឯករាជ្យលោក ម៉ៃ សុគន្ធ បានធ្វើការរិះគន់ដល់ការមិនឲ្យតម្លៃសិល្បៈអ្នកពិការ ក្រោយពីសង្កេតឃើញនៅក្នុងកម្មវិធីប្រឡងចម្រៀងជនពិការមួយពុំសូវមានអ្នកចូលរួម ។ ដោយតារាចម្រៀង ប្រុសរូបនេះបានធ្វើការរិះគន់នេះដោយបានសរសេរថា៖ “សោកស្តាយណាស់ នូវទឹកចិត្តរៀមច្បងទាំងអស់បានចំនាយពេលវេលាដ៏មានតំលៃលើកតំកើនសិល្បៈចំរៀង (ទោះគាត់ពិការតែផ្តល់តំលៃអោយគាត់) តែលទ្ធផលទទួលបានគឺ ការគាំទ្រស្ទើរតែគ្មាន (សូមមើលក្នុងរង្វង់ក្រហម អ្នកនឹងយល់ពីអារម្មណ៍មួយនេះ)”។ 

គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី១៨ ខែមករា កន្លងទៅកម្មវិធីប្រឡងសំនៀងជនពិការ ពានរង្វាន់សម្តេចតេជោ ហ៊ុនសែន នៅពហុកីឡដ្ឋានជាតិអូឡាំពិច បានប្រព្រឹត្តទៅក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កញ្ញារិទ្ធ និងលោកជំទាវជាតំណាង។ ក្នុងនោះផងដែរក៏មានសិល្បករ សិល្បការនី ជើងចាស់ជាច្រើនដួងបានចូលរួមធ្វើជាគណៈកម្មការ និងមានសិល្បករ សិល្បការនីជំនាន់ថ្មីចូលរួមសម្តែងផងដែរ៕


ប្រភព៖https://komsan.khmernotes.com/news/68855

0 comments:

Post a Comment