https://1.bp.blogspot.com/-ArYPs-YNyrg/WoTrR8puYGI/AAAAAAAAAPA/z2tb3k_cBY8kjn1f5yDQzMiL3UbqUkIPgCLcBGAs/s1600/Untitled-1.jpg ហេតុតែស្រលាញ់ការងារសិល្បៈខ្លាំង ទើបតារាស្រី សុគន្ធ និសា ហ៊ានលះបង់ដល់ថ្នាក់… ~ General News

Sunday, January 21, 2018

ហេតុតែស្រលាញ់ការងារសិល្បៈខ្លាំង ទើបតារាស្រី សុគន្ធ និសា ហ៊ានលះបង់ដល់ថ្នាក់…

ក្រោយពីរៀបអាពាហ៍ពិពាហ៍រួច កំពូលតារាចម្រៀងប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស ដែលមានសម្លេងស្រទន់ អ្នកនាង សុគន្ធ និសា នៅតែបន្តអាជីពជាអ្នកចម្រៀងដូចដើម ហើយក៏កំពុងតែទទួលបានប្រជាប្រិយភាពជាខ្លាំងផងដែរ។ ដោយយើងឃើញថាសព្វថ្ងៃនេះតារាស្រី សុគន្ធ និសា ពិតជាមានការមម៉ាញឹកជាមួយនឹងការងារជាខ្លាំង បន្ទាប់ពីរវល់ជាមួយការងារសម្ដែង អ្នកនាង សុគន្ធ និសា ក៏តែងតែចេញទៅសម្ដែងនៅតាមបណ្ដាខេត្តនានាមិនចេះដាច់។
ជាក់ស្ដែងណាស់កាលពីពេលថ្មីៗនេះ តារាស្រី សុគន្ធ និសា ក៏បានបង្ហោះរូបភាព ៤ សន្លឹកអមនឹងសារមួយនៅលើបណ្ដាញសង្គម ដែលតារាស្រីរូបដួងនេះកំពុងតែលង់លក់ក្នុងកំឡុងពេលទន្ទេញប៉ារ៉ូល ក្នុងរឿងសិសិររដូវក្នុងបេះដូង។ ក្នុងសាររបស់តារាស្រី សុគន្ធ និសា ក៏បាននិយាយថា ” គ្រាមួយ ទន្ទេញប៉ារ៉ូលទាល់តែគេងលក់ អរគុណអ្នកថត ” ដែលធ្វើអ្នកគាំទ្រជាច្រើនមានចិត្តអាណិតដល់ស្រីដួងនេះ និងអ្នកខ្លះក៏លើកទឹកចិត្តផងដែរ។  ជាពិសេសក៏បានស្ដែងអំពីទង្វើទាំងនេះអោយកាន់តែច្បាស់ថា ជាតារាស្រី សុគន្ធ និសា ពិតជាស្រលាញ់ការងារសិល្បៈខ្លាំង ដោយមិនគិតពីការនឿយហត់របស់ខ្លួននោះទេ។ មានរូបភាពរបស់តារាស្រី សុគន្ធ និសា កំពុងតែគេងលក់នៅខាងក្រោមនេះ៖
រូបភាពរបស់តារាស្រី សុគន្ធ និសា កំពុងតែគេងលក់
ប្រភព៖https://komsan.khmernotes.com/news/68955

0 comments:

Post a Comment