Thursday, January 18, 2018
Home »
ព័ត៍មានជាតិ
» ចាប់ម៉ូតូជាង២០គ្រឿង បំពាក់ស៊ីមាំងបង្កសំលេងរំខាន និងភ្លើងឡាស៊ែរ
ចាប់ម៉ូតូជាង២០គ្រឿង បំពាក់ស៊ីមាំងបង្កសំលេងរំខាន និងភ្លើងឡាស៊ែរ
ខេត្តព្រះសីហនុ៖ ដោយអនុវត្តន៍តាមបទបញ្ជា និងការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការ នគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ សមត្ថកិច្ច នគបាលស្រុកព្រៃនប់ សហការជាមួយ នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំបិតត្រាំង ដឹកនាំដោយលោក វរសេនីយ៍ត្រី ហួ យ៉ៃ អធិការរងទទួលការងារ ព្រហ្មទណ្ឌ និងលោក អនុសេនីយ៍ឯក សួន រ៉ាឌី អធិការរងទទួលការងារគ្រប់គ្រងអន្តរាគមន៍ ក្រោម ការបញ្ជាផ្ទាល់ របស់លោកវរសេនីយ៍ឯក ហ៊ីង ច័ន្ទរិទ្ធ អធិការនគរបាលស្រុកព្រៃនប់ បានធ្វើការត្រួតពិនិត្យម៉ូតូ ដែលកែច្នៃខុសលក្ខណៈបច្ចេកទេស នៅចំណុចផ្លូវបំបែកជា៤ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ឃុំបិតត្រាំង ដោយរកឃេីញ និងធ្វើការឃាត់ទុកម៉ូតូចំនួន ២៦ គ្រឿង ដែលបានធ្វើការកែច្នៃខុសលក្ខណៈបច្ចេកទេស មាន៖
-តបំពង់សុីមាំងបំពងសម្លេង ចំនួន១៦គ្រឿង
-តភ្លើងឡាស៊ែ ចំនួន១០គ្រឿង
ម៉ូតូទាំងនេះ បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីហៅម្ចាស់មកធ្វើការអប់រំចុះកិច្ចសន្យាឲ្យបញ្ឈប់ ការកែច្នៃខុសបច្ចេកទេសនេះ បន្តទៀត។
លោកហួ យ៉ៃ បានបញ្ជាក់ថា ៖តាមបទបញ្ជារបស់លោកស្នងការ ម៉ូតូដែលកែច្នៃខុសលក្ខណៈបច្ចេកទេស មិនអនុញ្ញាតឲ្យធ្វេីចរាចរនៅទីសាធារណៈឡេីយ៕
ប្រភពមកពី៖https://khmernotes.com/news/30510
0 comments:
Post a Comment