https://1.bp.blogspot.com/-ArYPs-YNyrg/WoTrR8puYGI/AAAAAAAAAPA/z2tb3k_cBY8kjn1f5yDQzMiL3UbqUkIPgCLcBGAs/s1600/Untitled-1.jpg សាហាវណាស់! បុរសម្នាក់ដេញចាក់ និងវាយបុរសចំណាស់ម្នាក់កំពុងតែដើរហាត់ប្រាណ (មានវីដេអូ) ~ General News

Wednesday, January 24, 2018

សាហាវណាស់! បុរសម្នាក់ដេញចាក់ និងវាយបុរសចំណាស់ម្នាក់កំពុងតែដើរហាត់ប្រាណ (មានវីដេអូ)

រាជធានីភ្នំពេញ៖​ កាលពីវេលាម៉ោង១៨ និង៣០នាទីនៅថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៨ កំលាំងផ្នែកអន្ត រាគមន៍បានសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពយកកូនកាំបិតចាក់ និងយកដែកវាយមកលើបុរសចំណាស់ម្នាក់ បណ្តាលអោយរបួសធ្ងន់ ដែលហេតុការណ៍នេះកើតឡើងនៅចំណុចសួនច្បារខាងត្បូងព្រះបរមរូបផ្លូវព្រះសីហនុភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ សិទ្ធ បញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៦ផ្លូវព្រះសីហនុភូមិ៤សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន ចំណែកឯជនរងគ្រោះមានឈ្មោះ ម៉ា រិទ្ធី ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន មានទីលំនៅផ្ទះលេខ៧១B ផ្លូវ២៧១ភូមិត្រពាំងឈូក សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះជាមនុស្សពិការដៃខាងស្តាំម្ខាង រងរបួសចំកពីក្រោយដោយកាំបិតដេរអស់ ៩ ថ្នេរ,ចំក្បាលពីក្រោយដោយដែកវាយដេរអស់៣ថ្នេរ និងចំបបូរមាត់វាយដោយដែករួមទាំងម្រាមដៃខាងឆ្វេងផងដែរ។ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានមករត់ហាត់ប្រាណនៅលើសួនច្បារខាងត្បូងព្រះបរមរូបផ្លូវព្រះសីហនុភូមិ៣សង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញ ពេលនោះក៏មានជនសង្ស័យខាងលើបានរត់មកពីក្រោយខ្នងរបស់ជនរងគ្រោះហើយបានយកកូនកាំបិតធ្វើសកម្មភាពចាក់ចំកញ្ចឹងករបស់ ជនរងគ្រោះបណ្តាលឲ្យហូរឈាមដេកដួលលើសួនច្បារបន្ទាប់មក ជនសង្ស័យបានយកដែកប្រវែងប្រហែល០៥តឹក មកវាយលើជនរងគ្រោះបន្ថែមទៀតបណ្តាលឲ្យរបួសជាច្រើនកន្លែង,ពេលនោះដែរកម្លាំងសមត្ថិកិច្ចដែលនៅក្បែនោះបានអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕
មានវិឌីអូhttps://www.facebook.com/chenda.pen.169/videos/1940181739631983
ប្រភព៖https://khmernotes.com/news/31251

0 comments:

Post a Comment