https://1.bp.blogspot.com/-ArYPs-YNyrg/WoTrR8puYGI/AAAAAAAAAPA/z2tb3k_cBY8kjn1f5yDQzMiL3UbqUkIPgCLcBGAs/s1600/Untitled-1.jpg ចិនបង្ហាញថ្នាំសម្រាប់អ្នកផ្ទុកមេរោគអេដស៍ជំនាន់ថ្មី ដែលមានថ្នាំជាច្រើនប្រភេទរួមបញ្ចូលគ្នាក្នុងថ្នាំតែមួយគ្រាប់ ~ General News

Thursday, January 25, 2018

ចិនបង្ហាញថ្នាំសម្រាប់អ្នកផ្ទុកមេរោគអេដស៍ជំនាន់ថ្មី ដែលមានថ្នាំជាច្រើនប្រភេទរួមបញ្ចូលគ្នាក្នុងថ្នាំតែមួយគ្រាប់

ចិន៖ អ្នកដែលមានផ្ទុកមេរោគអេដស៍អាចបន្តជីវិតរស់ជាធម្មតាបាន ប្រសិនបើពួកគេញ៉ាំថ្នាំឲ្យបានត្រឹមត្រូវ និងទាងទាត់តាមការណែនាំរបស់វេជ្ជបណ្ឌិត។ យ៉ាងណាក្តី ថ្នាំដែលពួកគេត្រូវលេបនោះមានប្រភេទផ្សេងៗគ្នាជាច្រើនគ្រាប់ ដែលធ្វើឲ្យអ្នកខ្លះមានអារម្មណ៍ថាធុញមិនចង់លេបថ្នាំជាច្រើនគ្រាប់ដូចនេះក្នុងពេលតែមួយទេ។
ដើម្បីបន្ថែមភាពងាយស្រួលដល់អ្នកដែលមានផ្ទុកមេរោគអេដស៍ទាំងអស់ ពេលនេះរដ្ឋាភិបាលចិនបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនូវថ្នាំសម្រាប់បន្តជីវិតអ្នកមានផ្ទុកមេរោគអេដស៍ជំនាន់ថ្មី ដែលថ្នាំនេះជាថ្នាំគ្រាប់តែមួយគ្រាប់ តែបានបញ្ចូលថ្នាំជាច្រើនប្រភេទចូលគ្នារួចទៅហើយ។ ថ្នាំគ្រាប់ជំនាន់ថ្មីនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុនផលិតថ្នាំពេទ្យអង់គ្លេសមួយ ដែលទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការនៅក្នុងប្រទេសចិន ហើយថ្នាំគ្រាប់នេះមានតម្លៃ ១៥ ដុល្លារ ក្នុងមួយគ្រាប់។
អ្នកដែលមានផ្ទុកមេរោគអេដស៍ត្រូវលេបថ្នាំនេះ ៣ គ្រាប់ក្នុងមួយថ្ងៃ ដូចនេះក្នុងមួយខែពួកគេត្រូវចំនាយលុយប្រមាណជា ៤៥០ ដុល្លារក្នុងមួយខែ។ ជនផ្ទុកមេរោគអេដស៍ ម្នាក់ដែលមិនបានបញ្ចេញឈ្មោះបានឲ្យដឹងថា គាត់ពេញចិត្តនឹងប្រើប្រាស់ថ្នាំថ្មីនេះ ព្រោះពីមុនមកគាត់ត្រូវលេបថ្នាំ ៣ ប្រភេទផ្សេងគ្នាក្នុងតែមួយ តែដល់ពេលនេះគាត់គ្រាន់លេបថ្នាំមួយគ្រាប់នេះគឺគ្រប់គ្រាន់ហើយ៕
ប្រភព៖https://khmernotes.com/news/31444

0 comments:

Post a Comment