https://1.bp.blogspot.com/-ArYPs-YNyrg/WoTrR8puYGI/AAAAAAAAAPA/z2tb3k_cBY8kjn1f5yDQzMiL3UbqUkIPgCLcBGAs/s1600/Untitled-1.jpg ការសិក្សបង្ហាញថា អ្នកចូលចិត្តញ៉ាំអាហារហិរអាចមានអាយុវែងជាងអ្នកមិនញ៉ាំហិរសោះ ~ General News

Thursday, January 18, 2018

ការសិក្សបង្ហាញថា អ្នកចូលចិត្តញ៉ាំអាហារហិរអាចមានអាយុវែងជាងអ្នកមិនញ៉ាំហិរសោះ

ការញ៉ាំអាហារ ដែលមានរសជាតិហិរជាចំណូលចិត្តសម្រាប់មនុស្សមួយចំនួន ហើយអ្នកដែលនិយមញ៉ាំហិរតែងតែលើកឡើងថា ភាពហិលនៅក្នុងចំណីរអាហារគឺជារសជាតិដ៏ឆ្ងាញ់មួយដែលមិនអាចខ្វះបាន។ រសជាតិហិរនៅក្នុចំណីអាហារមិនត្រឹមតែធ្វើឲ្យចំណីអាហារកាន់តែឆ្ងាញ់នោះទេ តែវាថែមទាំងផ្ដល់គុណប្រយោជន៍សម្រាប់សុខភាពបានយ៉ាងច្រើនផងដែរ។
ការសិក្សាមួយបានរកឃើញថា អ្នកដែលចូលចិត្តញ៉ាំហិរនឹងអាចមានអាយុវែងជាងអ្នកដែលមិនញ៉ាំហិរទាល់តែសោះ។ ការសិក្សានេះបានធ្វើឡើងដោយក្រុមសាស្ត្រាចារ្យល្បីៗមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Vermont ក្នុងសហរដ្ឋអាមេរិក និងបានសិក្សាទៅលើប្រជាជនអាមេរិកចំនួន ១៦,០០០នាក់ ដែលមានអាយុខ្ពស់បំផុតត្រឹម២៣ឆ្នាំ។
លទ្ធផលនៃការសិក្សានេះបានរបង្ហាញថា អ្នកដែលចូលចិត្តញ៉ាំម្ទេស ឬអាហារដែលមានរសជាតិហិរ ត្រឹមតែ ពីរឬបី ដងក្នុងមួយសប្តាហ៍ អាចគាត់បន្ថយអាត្រាមរណៈភាពបាន ១៣ % ភាគរយបើប្រៀបទៅនឹងអ្នកដែលមិនញ៉ាំម្ទេស ឬអាហារហិរទាល់តែសោះ។ ការកាត់បន្ថយអត្រាមរណៈនោះគឺដោយសារតែ អាហារដែលមានរសជាតិហិរអាចជួយប្រឆាំងទៅនឹងជំងឺមួយចំនួនជាមហារីក ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមាជាដើម៕




ប្រភព៖https://khmernotes.com/news/26398

0 comments:

Post a Comment