ចិន៖ ការស្នើសូមមិត្តស្រីរៀបការក្នុងរូបភាពប្លែកៗគឺជារឿងដ៏ពេញនិយមមួយសម្រាប់យុវវ័យចិនក្នុងរយៈពេលចុងក្រោយនេះ។ យ៉ាងណាក្តីក៏មានដែរ អ្នកដែរទទួលបានសេចក្តីខកចិត្តពីការស្នើសូមនេះ ព្រោះតែមិត្តស្រីរបស់គេមិនយល់ព្រមរៀបការជាមួយ។ ជាក់ស្តែងដូចជាករណីរបស់លោក He Yi ដែលខំបង្កើតមនុស្សយន្តតូចៗជាច្រើន ហើយយកពួកវាមករៀបជារាងរង្វង់ ដើម្បីសូមមិត្ត ស្រីរៀបការ តែគាត់ទទួលបានលទ្ធផលយ៉ាងខកចិត្តជាទីបំផុត។
លោក He Yi គឺជាអ្នកសរសេរកម្មវិធីឲ្យក្រុមហ៊ុនអ៊ឺនធឺណិតដ៏ធំមួយ ហើយជាធម្មតាគាត់តែងតែរវល់នឹងការងារ និងមិនសូវមានពេលវេលាគ្រប់គ្រាន់ជាមួយនឹងមិត្តស្រីរបស់គាត់ទេ។ ក្នុងរយៈពេល ៣ ឆ្នាំ ដែលពួកគេបានស្រលាញ់គ្នានេះ តែងមានរឿងខឹង និងអន់ចិត្តជាមួយគ្នាជាញឹកញាប់។ ស្រាប់តែពេលថ្មីៗនេះ លោក He Yi បានសម្រេចបង្កើតមនុស្សយន្តតូចៗជាច្រើន ដើម្បីរៀបចំសូមមិត្តស្រីគាត់រៀបការ តែយ៉ាងណាក្តីមិត្តស្រីរបស់គាត់ មិនព្រមរៀបការជាមួយនោះទេ ហើយនាងប្រាប់ទៅកាន់បុរសនោះថា ឲ្យទៅរៀបការជាមួយនឹងមនុស្សយន្តទៅ ព្រោះនាងមិនចង់រៀបការជាមួយមនុស្សដែលរវល់ និងគ្មានពេលវេលាសម្រាប់នាងនោះទេ៕
ប្រភព៖https://khmernotes.com/news/30504
ប្រភព៖ Facebook
0 comments:
Post a Comment