https://1.bp.blogspot.com/-ArYPs-YNyrg/WoTrR8puYGI/AAAAAAAAAPA/z2tb3k_cBY8kjn1f5yDQzMiL3UbqUkIPgCLcBGAs/s1600/Untitled-1.jpg ពិតជាអស្ចារ្យណាស់! កីឡាករគុនខ្មែរ ឃឹម ឌីម៉ា បន្តឡើងទៅដណ្តើមមេដាយមាស បន្ទាប់ពីផ្ដួលគូប្រកួតហ្វីលីពីនឲ្យសន្លប់ក្នុងទឹកទី២ ~ General News

Sunday, January 21, 2018

ពិតជាអស្ចារ្យណាស់! កីឡាករគុនខ្មែរ ឃឹម ឌីម៉ា បន្តឡើងទៅដណ្តើមមេដាយមាស បន្ទាប់ពីផ្ដួលគូប្រកួតហ្វីលីពីនឲ្យសន្លប់ក្នុងទឹកទី២

ម៉ាឡេស៊ី៖ ពិតជាមានមោទនភាពខ្លាំងណាស់ ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម (​​​SEA Games) លើកទី ២៩ ដែលធ្វើឡើងក្នុងទីក្រុង កូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ីកីឡាករគុនខ្មែរ ឃឹម ឌីម៉ា ពេលនេះបានផ្ដួលកីឡាករហ្វីលីពីនឲ្យសន្លប់ត្រឹមទឹកទី ២ បានសម្រេច ហើយនឹងឈានទៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស។ ខណៈដែលកីឡាករគុនខ្មែរ ២រូបទៀត ដណ្ដើមកៅអីទៅវគ្គផ្ដាច់ព្រ័ត្រមិនបានសម្រេច ក្រោយពីប្រកួតចាញ់កីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី។ គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជានៅមានកីឡាករគុនខ្មែរមួយរូបទៀត គឺកីឡាករ មុឺន សុភា ដែលនឹងត្រូវជួបប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី នៅក្នុងមហាព្រឹត្តការណ៍កីឡាស៊ីហ្គេម ដែលតែងប្រព្រឹត្តឡើងរៀងរាល់ ២ឆ្នាំម្ដងនេះ៕

ប្រភព៖https://komsan.khmernotes.com/news/15779

0 comments:

Post a Comment