https://1.bp.blogspot.com/-ArYPs-YNyrg/WoTrR8puYGI/AAAAAAAAAPA/z2tb3k_cBY8kjn1f5yDQzMiL3UbqUkIPgCLcBGAs/s1600/Untitled-1.jpg បន្ទះឈីបថ្មី Samsung Exynos 7872 hexa-core ត្រូវបានប្រើប្រាស់ដើម្បីបំពាក់លើស្មាតហ្វូនធន់កណ្ដាល ចង់ដឹងមានអ្វីពិសេសខ្លះទេ? ~ General News

Thursday, January 18, 2018

បន្ទះឈីបថ្មី Samsung Exynos 7872 hexa-core ត្រូវបានប្រើប្រាស់ដើម្បីបំពាក់លើស្មាតហ្វូនធន់កណ្ដាល ចង់ដឹងមានអ្វីពិសេសខ្លះទេ?

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រកាសទាក់ទងទៅនឹងបន្ទះឈីបថ្មី Exynos 7872 hexa-core ដែលនឹងត្រូវបានប្រើប្រាស់ដើម្បីបំពាក់លើស្មាតហ្វូនធន់កណ្ដាល។ ដោយឡែក សម្រាប់ម៉ូដែលដំបូងដែលនឹងត្រូវបានបំពាក់ដោយបន្ទះឈីបនេះមុខគេគឺ Meizu M6s។

ជាធម្មតាក្រុមហ៊ុន Meizu តែងប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុន Samsung ដើម្បីបំពាក់លើស្មាតហ្វូន ដូចជាម៉ូដែល Meizu Pro 6 Plus គឺបំពាក់ដោយបន្ទះឈីបប្រភេទ Exynos 8890 របស់ក្រុមហ៊ុន Samsung។ គួរបញ្ជាក់ផងដែរថា បន្ទះឈីបថ្មីនេះគឺស្ថិតនៅក្នុងត្រកូល Exynos 5 និងផលិតឡើងលើប្រព័ន្ធដំណើរការ 14nm FinFET។ មិនតែប៉ុណ្ណោះ បន្ទះឈីបនេះអាចដំណើរការបានលឿន Cortex-A73 cores clocked at 2Ghz និង Cortex-A53 cores clocked at 1.6Ghz 4គ្រាប់ សម្រាប់កាត់បន្ថយការស៊ីថាមពលថ្ម។ សម្រាប់ការលេងហ្គេម បន្ទះឈីបនេះមាន GPU Mali-G71 ទៀតសម្រាប់ជំនួយការ។
ក្រុមហ៊ុន Samsung បានអះអាងថា បន្ទះឈីបថ្មីនេះនឹងមានការកើនឡើងទ្វេដងនូវល្បឿនដំណើរការក្នុង core តែមួយបើប្រៀបធៀបទៅនឹងបន្ទះឈីបចាស់។ មួយវិញទៀត ប្រសិនបើការអះអាងនេះគឺជាការពិត នោះអនាគតនៃបន្ទះឈីបរបស់ស្មាតហ្វូនធន់កណ្ដាលនឹងកាន់តែប្រសើរឡើង។ Exynos 7872 ក៏មានភ្ជាប់មកជាមួយនឹងមុខងារ Cat.7 LTE modem ជាមួយនឹង 2CA សម្រាប់បន្ថែមល្បឿនអ៊ីនថឺណេតបានដល់ 300Mbps។ លើសពីនេះទៅទៀត បន្ទះឈីបនេះក៏អាចប្រើប្រាស់បានជាមួយទាំង LTE-FDD និង LTE-TDD ដើម្បីគ្របដណ្ដប់លើទីផ្សារទាំងអស់លើពិភពលោក។ ក្រៅពីនេះ មុខងារផ្សេងៗទៀតក៏នៅតែបន្ដមានដូចជា dual-band WIFI, Bluetooth 5.0 និងវិទ្យុ FM Radio ផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុន Samsung ក៏បានអភិវឌ្ឍន៍លើមុខងារ ISP (ដំណើរការសញ្ញារូបភាព) និង MFC (លេខកូដឌីជីថល) ផងដែរ។ មិនតែប៉ុណ្ណោះ បន្ទះឈីបនេះអាចទ្រទ្រង់ទំហំ sensor កាមេរ៉ាបានរហូតដល់ទៅ 21.7-megapixel និងមុខងារស្កេនប្រស្រីភ្នែក Iris scanner បានរហូតដល់ 8-megapixel ផងដែរ។ សម្រាប់ការថតវីដេអូ Exynos 7872 អាចធ្វើបានក្នុងកម្រឹត 1080p ក្នុងល្បឿន 120fps ជាមួយនឹង HEVC និង H.264 codec ផងដែរ។ អ្វីដែលអស្ចារ្យបំផុតនោះគឺ បន្ទះឈីបនេះក៏អាចបំពាក់កាមេរ៉ាភ្លោះបានទៀតផង។
ប្រភព៖https://khmernotes.com/news/30569

0 comments:

Post a Comment