https://1.bp.blogspot.com/-ArYPs-YNyrg/WoTrR8puYGI/AAAAAAAAAPA/z2tb3k_cBY8kjn1f5yDQzMiL3UbqUkIPgCLcBGAs/s1600/Untitled-1.jpg ពួនស្ទាក់ចាប់ក្មេងស្រីអាយុ១៣ឆ្នាំរំលោភ តែមិនបានសម្រេចក៏ចាក់ក្មេងស្រីរងគ្រោះសម្លាប់តែម្តង ~ General News

Thursday, January 18, 2018

ពួនស្ទាក់ចាប់ក្មេងស្រីអាយុ១៣ឆ្នាំរំលោភ តែមិនបានសម្រេចក៏ចាក់ក្មេងស្រីរងគ្រោះសម្លាប់តែម្តង


ខេត្តពោធិ៍សាត់៖ ក្មេងស្រី​​សិស្សសាលា​វ័យ ១៣ឆ្នាំ​ម្នា​ក់ ​ខណៈពេល​ចេញ​មកពី​សាលា​រៀនដើរទៅ​ផ្ទះ ​ក៏ត្រូវ​ជនសង្ស័យ​ម្នាក់​ពួនស្ទាក់ចាប់​ប៉ុនប៉ង​រំលោភ​សេពសន្ទវៈ តែ​ត្រូវ​​​សិស្សសាលា​ជាច្រើន​បានឃើញ​ហើយ​ស្រែក​ឆោឡោ​ឡើង ធ្វើឲ្យ​ជនសង្ស័យភ័យ​ចាក់ ១កាំបិត ​ចំ​គល់​ដោះ​ខាងឆ្វេង ​បណ្តាលឱ្យ​ក្មេងស្រី​រងគ្រោះ​ស្លាប់ភ្លាមៗ ដែលហេតុការណ៍នេះ បានកើតឡើងកាលពី​រសៀល​ថ្ងៃទី១៨ ខែ មករា ឆ្នាំ២០១៨ នៅក្នុងខេត្តពោធិ៍សាត់ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រោយជនសង្ស័យ​​ចាក់​សម្លាប់​ក្មេងស្រី​រងគ្រោះ​ហើយ ត្រូវមិត្ត​ភ​ក្ដិ​ក្មេងស្រី​រងគ្រោះ​ប្រុស​ស្រី​ចំនួន ២នាក់​ទៀត​ បាននាំគ្នា​រត់​ដេញតាម​ចាប់​ជនសង្ស័យ ​ពេលនោះ​ជនសង្ស័យ ក៏បាន​ចាក់ទៅលើ​មិត្ត​ភ​ក្ដិ​ក្មេងស្រី​​រងគ្រោះ បណ្តាលឱ្យ​រងរបួស ២នាក់ ​ថែមទៀត​ រួចហើយ​ជនសង្ស័យ​ ក៏បាន​យក​កាំបិត​ចាក់​ខ្លួនឯង​បម្រុងសម្លាប់ខ្លួន តែ​មិន​ស្លាប់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួនបាន ។
ជនរងគ្រោះ​ប្រុស​ស្រី ២នាក់ ត្រូវបាន​បញ្ជូនមក​ម​ន្ទីរ​ពេទ្យ ​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត រីឯ​ជនសង្ស័យរងរបួស​ត្រូវ​សមត្ថកិច្ចនាំ​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផងដែរ ​។ ​
រហូតមកដល់​ពេលនេះ សមត្ថកិច្ច​មិនទាន់​ផ្តល់​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំង ៣នាក់​ និង​ជនសង្ស័យ​នៅឡើយ​ទេ ​ដោយរង់ចាំ​មុខរបួស​ធូរស្រាល​សមត្ថកិច្ច​នឹង​កសាង​សំណុំរឿង​ទៅតាម​នីតិ​វិធី ៕ប្រភពមកពី៖https://khmernotes.com/news/30632
បប

0 comments:

Post a Comment