https://1.bp.blogspot.com/-ArYPs-YNyrg/WoTrR8puYGI/AAAAAAAAAPA/z2tb3k_cBY8kjn1f5yDQzMiL3UbqUkIPgCLcBGAs/s1600/Untitled-1.jpg ស្ត្រីម្នាក់ដែលបានបាត់បង់ការចងចាំជាង២០ឆ្នាំ បានត្រលប់ទៅរកគ្រួសារវិញជាមួយនឹងភាពភ្ញាក់ផ្អើលបំផុត ~ General News

Thursday, January 18, 2018

ស្ត្រីម្នាក់ដែលបានបាត់បង់ការចងចាំជាង២០ឆ្នាំ បានត្រលប់ទៅរកគ្រួសារវិញជាមួយនឹងភាពភ្ញាក់ផ្អើលបំផុត




ចិន៖ ស្រ្តីម្នាក់ដែលបានបាត់បង់ការចងចាំអស់រយៈពេលជាង ២០ ឆ្នាំមកហើយនោះ ស្រាប់តែពេលនេះមានការចងចាំឡើងវិញ និងបានត្រលប់ទៅរកគ្រួសារ ដោយធ្វើឲ្យសមាជិកគ្រួសារគាត់ភ្ញាក់ផ្អើលបំផុតស្ទើរតែមិនជឿថាវាជាការពិត។ ស្រ្តីរងគ្រោះមានឈ្មោះថា Lu Yunrong ហើយកាលពី២៣ឆ្នាំមុន គាត់បានជួយគ្រោះថ្នាក់ចរាចរណ៍មួយដែលធ្វើឲ្យគាត់បាត់បង់ការចងចាំ។
ក្នុងរយៈពេលដែលគាត់បាត់បង់ការចងចាំនេះ គាត់ត្រូវបានគ្រួសារចិត្តល្អមួយនៅក្នុងខេត្ត Henan ប្រទេសចិន យកទៅជួយព្យាបាល និងឲ្យស្នាក់នៅជាមួយ។ ហើយជាង ២០ ឆ្នាំនេះ ប្តីរបស់គាត់ ដែលមានឈ្មោះថា Wen Lianglin បានព្យាយាមស្វែករកគាត់គ្រប់មធ្យោបាយ តែរកមិនឃើញទាល់តែសោះ។ ស្រាប់តែកាលពីពេលថ្មីៗនេះ គាត់បានចងចាំរឿងរ៉ាវ ចាស់ៗឡើងវិញទាំងអស់ ហើយគាត់ក៏បានធ្វើដំណើរត្រលប់ទៅផ្ទះរបស់គាត់វិញ ដើម្បីបានជួបប្តី និងកូនៗរបស់គាត់។ ប្តី និងកូនៗគាត់ស្ទើរតែមិនជឿថា គាត់នៅរស់មានជីវិត។ រឿងនេះត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមចិនចាប់អារម្មណ៍ជាខ្លាំង ព្រោះថាវាដូចគ្នានឹងសាច់រឿងនៅក្នុងខ្សែភាពយន្តអីចឹង៕​ ប្រភព៖https://khmernotes.com/news/30356

0 comments:

Post a Comment