https://1.bp.blogspot.com/-ArYPs-YNyrg/WoTrR8puYGI/AAAAAAAAAPA/z2tb3k_cBY8kjn1f5yDQzMiL3UbqUkIPgCLcBGAs/s1600/Untitled-1.jpg ការសិក្សាបង្ហាញថា អ្នកចូលចិត្តថតរូប Selfie អាចជាមនុស្សដែលមានរោគចិត្ត ~ General News

Thursday, January 18, 2018

ការសិក្សាបង្ហាញថា អ្នកចូលចិត្តថតរូប Selfie អាចជាមនុស្សដែលមានរោគចិត្ត

ពាក្យថា Selfie ត្រូវបានគេចាប់ផ្ដើមប្រើប្រាស់នៅក្នុងឆ្នាំ ២០១៤ ហើយរហូតមកទល់នឹងពេលនេះមនុស្សស្ទើរតែគ្រប់គ្នាបានស្គាល់ និងប្រើប្រាស់ពាក្យនេះ។ មនុស្សជាច្រើនបានញៀននឹងការថតរូប Selfie គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។  មានការសិក្សាមួយបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវជនជាតិឥណ្ឌា និងអង់គ្លេសបានរកឃើញថា អ្នកដែលចូលចិត្តថតរូប Selfie អាចជាមនុស្សដែលមានបញ្ហាផ្លូវចិត្ត។
ដើម្បីដឹងថាអ្នកញៀននឹងការថតរូប Selfie កម្រិតណានោះ សូមធ្វើការស្ទង់មតិខាងក្រោមនេះ​​ ដោយអ្នកត្រូវអានប្រយោគទាំង២០ខាងក្រោម ហើយដាក់ពិន្ទុពី ១ ទៅដល់ ៥ ដែលកម្រិតពិន្ទុគឺរាប់ពីកម្រិតនៃការមិនយល់ស្រប យល់ស្របតាមតិចតួច និងយល់ស្របខ្លាំងចំពោះប្រយោគនិមួយៗ។ បន្ទាប់ពីដាក់ពិន្ទុតាមប្រយោគនិមួយៗរួចមក សូមផ្ទៀងផ្ទាត់ជាមួយ ទល្ធផលខាងក្រោមនេះ៖
ក-ពី ០ ដល់ ៣៣= អ្នកជាមនុស្សមានដែនកំណត់នៃការថតរូប Selfie
ខ-ពី ៣៤ ដល់ ៦៧= អ្នកញៀននឹងការថតរូប Selfie
គ-ពី ៦៨ ដល់ ១០០= អ្នកញៀននឹងការថតរូប Selfie រ៉ាំរ៉ៃតែ ឬធ្ងន់ធ្ងរតែម្តង
ប្រយោគទាំង ២០ នោះរួមមាន៖
១-ការថតរូប Selfie ធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អ ដើម្បីរីករាយជាមួយបរិស្ថាននៅជុំវិញខ្លួន។
២-ការចែករំលែករូបថតរូប Selfie របស់ខ្ញុំនៅក្នុងបណ្តាញសង្គមគឺជាការប្រកួតប្រជែងដ៏ល្អមួយក្នុងចំណោមមិត្តភក្តិរបស់ខ្ញុំ។
៣-មានគេចាប់អារម្មណ៍ខ្ញុំច្រើន បន្ទាប់ពីរូប Selfie របស់ខ្ញុំត្រូវបានចែករំលែកក្នុងបណ្តាញសង្គម។
៤-ការថតរូប Selfie គឺបានជួយកាត់បន្ថយស្ត្រេសរបស់ខ្ញុំ។
៥-ខ្ញុំមានទំនុកចិត្តណាស់ពេលថតរូប Selfie ម្តងៗ។
៦-រូបថត Selfie របស់ខ្ញុំគឺអាចទទួលយកបានពីសំណាក់មិត្តភក្តិរបស់ខ្ញុំ។
៧-ខ្ញុំបង្ហាញខ្លួនឯងបានច្រើននៅក្នុងសង្គមតាមរយៈការបង្ហោះរូប Selfie ក្នុងបណ្តាញសង្គម។
៨-ការបង្ហោះរូប Selfie ជាច្រើនក្នុងបណ្តាញសង្គមធ្វើឲ្យខ្ញុំកាន់តែមានមុខមាត់នៅក្នុងសង្គម។
៩-ខ្ញុំមានអារម្មណ៍ថាខ្ញុំកាន់តែមានប្រជាប្រិយ បន្ទាប់ពីបង្ហោះរូប Selfie ផ្សេងៗគ្នាក្នុងបណ្តាញសង្គម។
១០-ថតរូប Selfie កាន់តែច្រើនធ្វើឲ្យខ្ញុំកាន់តែសប្បាយរីករាយ។
១១-ខ្ញុំកាន់តែមានអារម្មណ៍វិជ្ជមានចំពោះខ្លួនឯងនៅពេលដែលខ្ញុំថតរូប Selfie។
១២-ខ្ញុំក្លាយជាមនុស្សខ្លាំងខ្លាក្នុងចំណោមមិត្តភក្តិ បន្ទាប់ពីខ្ញុំបានបង្ហោះរូប Selfie ក្នុងបណ្តាញសង្គម។
១៣-ការថតរូប Selfie ធ្វើឲ្យមានការចងចាំអំពីឱកាសល្អៗ និងបទពិសោធណ៍ល្អៗ កាន់តែប្រសើរឡើង។
១៤-ខ្ញុំបង្ហោះរូប Selfie ញឹកញាប់ដើម្បីទទួលបានការចុចចូលចិត្ត និងផ្តល់មតិកាន់តែច្រើននៅក្នុងបណ្តាញសង្គម។
១៥-ខ្ញុំរពឹងថាមិត្តភក្តិនឹងសរសើរខ្ញុំ បន្ទាប់ពីខ្ញុំបង្ហោះរូប Selfie។
១៦-ការថតរូប Selfie ពិតជាអាចផ្លាស់ប្តូរអារម្មណ៍របស់ខ្ញុំបានភ្លាមៗ។
១៧-ខ្ញុំថតរូប Selfie ជាច្រើន ហើយមើកមើលវាតែម្នាក់ឯង ដើម្បីបង្កើនទំនុកចិត្តឲ្យខ្លួនឯង។
១៨-នៅពេលដែលខ្ញុំមិនបានថតរូប Selfie ខ្ញុំមានអារម្មណ៍ថាហាក់ដូចជាដាច់ឆ្ងាយពីមិត្តភក្តិណាស់។
១៩-ខ្ញុំថតរូប Selfie ដើម្បីទទួលបានពាន់រង្វាន់នៃការចងចាំល្អនៅថ្ងៃអនាគត់។
២០-ខ្ញុំប្រើប្រាស់កម្មវីធីជំនួយដើម្បី ធ្វើឲ្យរូបថត Selfie របស់ខ្ញុំកាន់តែស្អាត៕

ប្រភព៖https://khmernotes.com/news/27219

0 comments:

Post a Comment