https://1.bp.blogspot.com/-ArYPs-YNyrg/WoTrR8puYGI/AAAAAAAAAPA/z2tb3k_cBY8kjn1f5yDQzMiL3UbqUkIPgCLcBGAs/s1600/Untitled-1.jpg បើឃើញ Link ប្លែកៗផ្ញើរចូលក្នុង iPhone កុំចុចឲ្យសោះ ប្រយ័ត្នស៊យធំបានទិញថ្មី ~ General News

Thursday, January 18, 2018

បើឃើញ Link ប្លែកៗផ្ញើរចូលក្នុង iPhone កុំចុចឲ្យសោះ ប្រយ័ត្នស៊យធំបានទិញថ្មី

កាលពីប៉ុន្មានឆ្នាំមុន យើងសង្កេតឃើញថា មេរោគមួយចំនួនបានព្យាយាមព្យាបាទស្មាតហ្វូន និងគ្រឿងអេឡិចត្រូនិចផ្សេងៗតាមរយៈក្លែងខ្លួនជា Link រឺអ្វីៗមួយចំនួនផ្សេងទៀត ដែលផ្ដល់ផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ប្រសិនបើចុចលើវា។ ដោយឡែក កាលពីឆ្នាំ2015 យើងសង្កេតឃើញមានមេរោគដ៏កាចសាហាវមួយដោយភាគច្រើននៃអ្នកប្រើប្រាស់ iPhone តែងទទួលបានសារចម្លែកៗ រឺ Link នានាតាមរយៈកម្មវិធី Message ហើយផ្ដល់ផលប៉ះពាល់ដោយបង្កឲ្យ iPhone ទាំងនោះរលត់ រឺគាំង។ សម្រាប់សប្ដាហ៍នេះ មេរោគស្រដៀងគ្នានេះបាននឹងកំពុងរាតត្បាតដែរហើយ។


ដំបូងឡើយ មេរោគនេះត្រូវបានរកឃើញដោយ Developer Abraham Masri ក្រោមឈ្មោះថា chaiOS។ ហើយអ្វីដែលជាបញ្ហានោះគឺ មេរោគនេះតែងធ្វើឲ្យ iPhone គាំង ដំណើរការយឺត, Respring និងអ្វីៗជាច្រើនផ្សេងទៀត។ លើសពីនេះទៅទៀត មេរោគនេះមិនមែនផ្ដល់ផលប៉ះពាល់តែលើ iPhone នោះទេ ពោលគឺស្ទើរតែរាល់ផលិតផលរបស់ក្រុមហ៊ុន Apple ដែលមានដូចជា iPad រឺ MacBook ជាដើម។
ស្របពេលជាមួយគ្នានេះដែរ អ្នកប្រើប្រាស់មួយចំនួនពុំបានទទួលរងការប៉ះពាល់ឡើយ។ លើសពីនេះទៅទៀត យោងតាមគេហទំព័រ 9to5mac បានលើកឡើងថា មេរោគនេះនឹងបង្ករបញ្ហាទាំងអ្នកផ្ញើរសារចេញ និងអ្នកទទួលសារទៀតផង។ ក្រៅពីនេះ បញ្ហាផ្សេងៗទៀតដែលកើតមានគឺរួមបញ្ចូលទាំងកម្មវិធី Safari និងកម្មវិធី Message ផងដែរ។
ប្រភព៖https://khmernotes.com/news/30554

0 comments:

Post a Comment