https://1.bp.blogspot.com/-ArYPs-YNyrg/WoTrR8puYGI/AAAAAAAAAPA/z2tb3k_cBY8kjn1f5yDQzMiL3UbqUkIPgCLcBGAs/s1600/Untitled-1.jpg ចាប់ម៉ូតូជាង២០គ្រឿង បំពាក់ស៊ីមាំងបង្កសំលេងរំខាន និងភ្លើងឡាស៊ែរ ~ General News

Thursday, January 18, 2018

ចាប់ម៉ូតូជាង២០គ្រឿង បំពាក់ស៊ីមាំងបង្កសំលេងរំខាន និងភ្លើងឡាស៊ែរ









ខេត្តព្រះសីហនុ៖ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ និង​ការ​ណែនាំ​របស់​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ស្នងការ នគរបាលខេត្ត​ព្រះសីហនុ​ នៅថ្ងៃទី១៦​ ខែមករា​ ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​ សមត្ថកិច្ច​ នគបាលស្រុកព្រៃនប់​ សហការជាមួយ​ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំបិតត្រាំង​ ដឹកនាំដោយលោក វរសេនីយ៍​ត្រី​ ហួ យ៉ៃ អធិការ​រង​ទទួល​ការងារ ព្រហ្មទណ្ឌ និង​លោក អនុសេនីយ៍ឯក សួន រ៉ាឌី អធិការរងទទួលការងារ​គ្រប់គ្រងអន្តរាគមន៍​ ក្រោម​ ការបញ្ជាផ្ទាល់​ របស់លោកវរសេនីយ៍ឯក ហ៊ីង ច័ន្ទរិទ្ធ អធិការនគរបាលស្រុកព្រៃនប់ បាន​ធ្វើការ​ត្រួត​ពិនិត្យ​ម៉ូតូ​ ដែល​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ នៅចំណុចផ្លូវបំបែកជា៤ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ឃុំបិតត្រាំ​ង​ ដោយរកឃេីញ និង​ធ្វើការ​ឃាត់ទុក​ម៉ូតូចំនួន ២៦ គ្រឿង​ ដែល​បាន​ធ្វើការ​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ មាន៖
-តបំពង់​សុីមាំងបំពងសម្លេង​ ចំនួន១៦គ្រឿង
-តភ្លើងឡាស៊ែ ចំនួន១០គ្រឿង
ម៉ូតូទាំង​នេះ​ បានយកមករក្សាទុក​ នៅអធិការដ្ឋាននគរបាល​ស្រុកព្រៃនប់ ដើម្បី​ហៅ​ម្ចាស់​មកធ្វើការអប់រំចុះ​កិច្ចសន្យាឲ្យ​បញ្ឈប់​ ការ​កែច្នៃ​ខុស​បច្ចេកទេស​នេះ បន្ត​ទៀត​។
លោក​ហួ​ យ៉ៃ​ បាន​បញ្ជាក់ថា ៖តាម​បទបញ្ជា​របស់​លោក​ស្នងការ​ ម៉ូតូ​ដែល​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ មិន​អនុញ្ញាត​ឲ្យ​ធ្វេី​ចរាចរ​នៅ​ទី​សាធារណៈ​ឡេីយ​៕
ប្រភពមកពី៖https://khmernotes.com/news/30510

0 comments:

Post a Comment