https://1.bp.blogspot.com/-ArYPs-YNyrg/WoTrR8puYGI/AAAAAAAAAPA/z2tb3k_cBY8kjn1f5yDQzMiL3UbqUkIPgCLcBGAs/s1600/Untitled-1.jpg January 2018 ~ General News

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Sunday, January 28, 2018

ចេះស្រែកឲ្យគេជួយទាន់ កុំអីមិនដឹងទៅជាយ៉ាងណាទេ

ស្រុកព្រៃនប់-នគរបាលមូលដ្ឋានប្រាប់ថា កាលពីព្រលប់ថ្ងៃទី២៧ខែមករា២០១៨ វេលាម៉ោង ១៨ និង ១០នាទី នៅចំណុច ភូមិវាលមាស ឃុំវារេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី ប៉ុនប៉ងរំលោភសេពសន្ធវៈ មួយកើតឡើង បង្កដោយជនសង្ស័យម្នាក់ឈ្មោះ ហួន ធឿន ភេទប្រុស អាយុ ២៣ មុខរបរ កម្មករ សំណង់ មានទីលំនៅ ភូមវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចាប់ស្ត្រីម្នាក់ ឈ្មោះ ផ . រ អាយុ ២០ឆ្នាំ មុខរបរ កម្មការីនី រោងចក្រ មានទីលំនៅ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយព្យាយាម ចាប់នាងរំលាភសេពសន្ធវៈ ប៉ុន្តែនាងបាន រើបំរាស់រួច ហើយស្រែកអោយគេជួយ។
ជនសង្យ័យត្រូវបាននគរបាលការឃាត់ខ្លួន ដើម្បីធ្វើការស្រាវជ្រោវ និងកសាងសំណុំរឿងតាម និតិវិធី បញ្ជូនទៅចាត់ការតាមផ្លូវច្បាប់៕



ប្រភព៖https://khmernotes.com/news/31762

Thursday, January 25, 2018

ចិនបង្ហាញថ្នាំសម្រាប់អ្នកផ្ទុកមេរោគអេដស៍ជំនាន់ថ្មី ដែលមានថ្នាំជាច្រើនប្រភេទរួមបញ្ចូលគ្នាក្នុងថ្នាំតែមួយគ្រាប់

ចិន៖ អ្នកដែលមានផ្ទុកមេរោគអេដស៍អាចបន្តជីវិតរស់ជាធម្មតាបាន ប្រសិនបើពួកគេញ៉ាំថ្នាំឲ្យបានត្រឹមត្រូវ និងទាងទាត់តាមការណែនាំរបស់វេជ្ជបណ្ឌិត។ យ៉ាងណាក្តី ថ្នាំដែលពួកគេត្រូវលេបនោះមានប្រភេទផ្សេងៗគ្នាជាច្រើនគ្រាប់ ដែលធ្វើឲ្យអ្នកខ្លះមានអារម្មណ៍ថាធុញមិនចង់លេបថ្នាំជាច្រើនគ្រាប់ដូចនេះក្នុងពេលតែមួយទេ។
ដើម្បីបន្ថែមភាពងាយស្រួលដល់អ្នកដែលមានផ្ទុកមេរោគអេដស៍ទាំងអស់ ពេលនេះរដ្ឋាភិបាលចិនបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនូវថ្នាំសម្រាប់បន្តជីវិតអ្នកមានផ្ទុកមេរោគអេដស៍ជំនាន់ថ្មី ដែលថ្នាំនេះជាថ្នាំគ្រាប់តែមួយគ្រាប់ តែបានបញ្ចូលថ្នាំជាច្រើនប្រភេទចូលគ្នារួចទៅហើយ។ ថ្នាំគ្រាប់ជំនាន់ថ្មីនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុនផលិតថ្នាំពេទ្យអង់គ្លេសមួយ ដែលទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការនៅក្នុងប្រទេសចិន ហើយថ្នាំគ្រាប់នេះមានតម្លៃ ១៥ ដុល្លារ ក្នុងមួយគ្រាប់។
អ្នកដែលមានផ្ទុកមេរោគអេដស៍ត្រូវលេបថ្នាំនេះ ៣ គ្រាប់ក្នុងមួយថ្ងៃ ដូចនេះក្នុងមួយខែពួកគេត្រូវចំនាយលុយប្រមាណជា ៤៥០ ដុល្លារក្នុងមួយខែ។ ជនផ្ទុកមេរោគអេដស៍ ម្នាក់ដែលមិនបានបញ្ចេញឈ្មោះបានឲ្យដឹងថា គាត់ពេញចិត្តនឹងប្រើប្រាស់ថ្នាំថ្មីនេះ ព្រោះពីមុនមកគាត់ត្រូវលេបថ្នាំ ៣ ប្រភេទផ្សេងគ្នាក្នុងតែមួយ តែដល់ពេលនេះគាត់គ្រាន់លេបថ្នាំមួយគ្រាប់នេះគឺគ្រប់គ្រាន់ហើយ៕
ប្រភព៖https://khmernotes.com/news/31444

ស្ពានអាកាសផ្សារដីហុយ នឹងដាក់ឲ្យប្រើប្រាស់មុនចូលឆ្នាំខ្មែរខាងមុខនេះ

ម្បីកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់បងប្អូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលត្រៀម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ ស្ពានអាកាសផ្សារដីហុយ ឲ្យបានមុននពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខិតជិតមកដល់នាពេលខាងមុខនេះ។

ស្ពាន​អាកាស​ផ្សារ​ដីហុយ គឺ​ជា​គម្រោង​ស្ពាន​អាកាស​ទី​៥ នៅ​រាជធានី​ភ្នំពេញ កំពុង​សាងសង់​យ៉ាង​មមាញឹក បន្ទាប់​ពី​បាន​បើក​ការដ្ឋាន​សាងសង់ កាល​ពី​ខែ​សីហា​ឆ្នាំ ២០១៦ កន្លង​ទៅ។ ស្ពាន​នេះ មាន​ប្រវែង ៩០៥​ម ទទឹង ១៦,៥ម គឺ​ជា​គម្រោង​ហិរញ្ញប្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ទីតាំង​ស្ថិត​នៅ​លើ​មហាវិថី​សហព័ន្ធ​រុស្សី​ ដែល​ប្រសព្វ​ជាមួយ​ផ្លូវ​លេខ​១០១៩ (ស្តុប​ផ្សារ​ដី​ហុយ)៕



ប្រភព៖https://khmernotes.com/news/31442

Wednesday, January 24, 2018

សាហាវណាស់! បុរសម្នាក់ដេញចាក់ និងវាយបុរសចំណាស់ម្នាក់កំពុងតែដើរហាត់ប្រាណ (មានវីដេអូ)

រាជធានីភ្នំពេញ៖​ កាលពីវេលាម៉ោង១៨ និង៣០នាទីនៅថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៨ កំលាំងផ្នែកអន្ត រាគមន៍បានសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពយកកូនកាំបិតចាក់ និងយកដែកវាយមកលើបុរសចំណាស់ម្នាក់ បណ្តាលអោយរបួសធ្ងន់ ដែលហេតុការណ៍នេះកើតឡើងនៅចំណុចសួនច្បារខាងត្បូងព្រះបរមរូបផ្លូវព្រះសីហនុភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ សិទ្ធ បញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៦ផ្លូវព្រះសីហនុភូមិ៤សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន ចំណែកឯជនរងគ្រោះមានឈ្មោះ ម៉ា រិទ្ធី ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន មានទីលំនៅផ្ទះលេខ៧១B ផ្លូវ២៧១ភូមិត្រពាំងឈូក សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះជាមនុស្សពិការដៃខាងស្តាំម្ខាង រងរបួសចំកពីក្រោយដោយកាំបិតដេរអស់ ៩ ថ្នេរ,ចំក្បាលពីក្រោយដោយដែកវាយដេរអស់៣ថ្នេរ និងចំបបូរមាត់វាយដោយដែករួមទាំងម្រាមដៃខាងឆ្វេងផងដែរ។ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានមករត់ហាត់ប្រាណនៅលើសួនច្បារខាងត្បូងព្រះបរមរូបផ្លូវព្រះសីហនុភូមិ៣សង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញ ពេលនោះក៏មានជនសង្ស័យខាងលើបានរត់មកពីក្រោយខ្នងរបស់ជនរងគ្រោះហើយបានយកកូនកាំបិតធ្វើសកម្មភាពចាក់ចំកញ្ចឹងករបស់ ជនរងគ្រោះបណ្តាលឲ្យហូរឈាមដេកដួលលើសួនច្បារបន្ទាប់មក ជនសង្ស័យបានយកដែកប្រវែងប្រហែល០៥តឹក មកវាយលើជនរងគ្រោះបន្ថែមទៀតបណ្តាលឲ្យរបួសជាច្រើនកន្លែង,ពេលនោះដែរកម្លាំងសមត្ថិកិច្ចដែលនៅក្បែនោះបានអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕
មានវិឌីអូhttps://www.facebook.com/chenda.pen.169/videos/1940181739631983
ប្រភព៖https://khmernotes.com/news/31251

Tuesday, January 23, 2018

ពិតជាមិនធម្មតាមែន! ក្រុមហ៊ុន Samsung បង្ហាញគម្រូស្មាតហ្វូនថ្មី ដែលមានអេក្រង់ទាំងមុខទាំងក្រោយ និងបន្ទះស្កេនក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់

Samsung R&D គឺជាក្រុមហ៊ុនធំមួយដែលមានភាពមមាញឹកក្នុងការពិចារណា និងដាក់ពាក្យស្នើរសុំលើប៉ាតង់ថ្មីសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សខ្លួន។ ដោយឡែក រហូតមកដល់ពេលនេះ ប៉ាតង់នោះត្រូវបានទទួលស្គាល់ហើយ ឯខ្លឹមសារនៃប៉ាតង់នោះគឺមានបង្ហាញពីរចនាបទថ្មីនៃស្មាតហ្វូនរបស់ពួកគេ។ ទាក់ទងទៅនឹងប៉ាតង់នោះត្រូវបានទទួលស្គាល់ដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។

គួរបញ្ជាក់ផងដែរថា ប៉ាតង់របស់ក្រុមហ៊ុន Samsung នេះត្រូវបានទទួលស្គាល់កាលពីខែកក្កដា ឆ្នាំ2017 និងបង្ហាញជាសាធារណៈនាថ្ងៃទី11 ខែមករា ឆ្នាំ2018 ជាមួយនឹងលេខសម្គាល់ PCT/KR2017/007043។ ក្រៅពីនេះ វាក៏មានបង្ហាញពីតំបន់មួយចំនួនធំនៃរចនាបទស្មាតហ្វូនដែលមានដូចជា sensor ឧបករណ៍បំពងសម្លេង កាមេរ៉ា និងគែមសងខាងផងដែរ។ អ្វីដែលអស្ចារ្យបំផុតនោះគឺ ប៉ាតង់នេះអាចជាគម្រោងការផលិតស្មាតហ្វូននាថ្ងៃអនាគត។

សម្រាប់រចនាបទថ្មីនេះ យើងអាចនិយាយបានថា មិនដូចពីមុនឡើយ ពោលគឺមើលទៅខុសគ្នាដាច់តែម្ដង។ មិនតែប៉ុណ្ណោះ សម្រាប់អេក្រង់គឺលាតសន្ធឹងស្ទើរគ្មានគែម ពោលគឺផ្ទៃខាងមុខអាចជាអេក្រង់ទាំងអស់តែម្ដង។ លើសពីនេះទៅទៀត រចនាបទនេះក៏មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា behind-the-screen ដែលសូម្បីតែផ្នែកខាងក្រោយក៏មានអេក្រង់ដែរ។ ក្រៅពីនេះ សម្រាប់ Notch design របស់ក្រុមហ៊ុន Apple ក៏ត្រូវបានណែនាំក្នុងប៉ាតង់នេះដែរ ចំណែកឯ sensor ស្កេនស្នាមក្រយ៉ៅដៃនឹងត្រូវបានបង្កប់ក្នុងអេក្រង់តែម្ដង។
ជាការពិតណាស់ ក្រុមហ៊ុន Samsung ជាធម្មតាតែងព្យាយាមស្វែងរកនូវអ្វីដែលថ្មីសម្រាប់អតិថិជន និងបង្កើតបច្ចេកវិទ្យាល្អៗ មានប្រយោជន៍សម្រាប់មនុស្សទូទៅផងដែរ។ ថ្វីបើខាងលើនេះគ្រាន់តែជាប៉ាតង់ និងគំនិតមែនពិត តែក្រុមហ៊ុន Samsung នឹងសម្រេចឲ្យបានក្នុងពេលដ៏ខ្លីខាងមុខនេះ។



ប្រភព៖https://khmernotes.com/news/30469


កូនក្រមុំអាយុ៣៨ឆ្នាំ ហ៊ានឲ្យថ្លៃបណ្ណាការជិត៨០ម៉ឺនដុល្លារ ដើម្បីបានរៀបការជាមួយកូនកំលោះអាយុ២៣ឆ្នាំ (មានវីដេអូ)

ចិន៖ ស្នេហាខុសវ័យមួយដែលកូនក្រមុំមានអាយុ ៣៨ ឆ្នាំ ហើយកូនកំលោះមានអាយុ ២៣ ឆ្នាំ បានកំំពុងតែធ្វើឲ្យមានការចាប់ អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមចិន បន្ទាប់ពីពួកគេបានសម្រេចរៀបការជាមួយគ្នា ជាមួយនឹងប្រាក់ថ្លៃទឹកដោះពីខាង កូនក្រមុំប្រមាណជា ៥លានយន់ (៧៨១,៩៥០ដុល្លារអាមេរិក)។ ពិធីមង្គលការនេះត្រូវបានរៀបចំឡើងនៅក្នុងខេត្ត Hainan ក្រុង Qionghai ប្រទេសចិន​ ដោយមានភ្ញៀវកិត្តិយសចូលរួមជាច្រើននាក់ផងដែរ។
តាមប្រភពព័ត៌មាននៅក្នុងបណ្តាញសង្គមបាន ឲ្យដឹងថា ស្រ្តីជាកូនក្រមុំគឺជាអ្នកជំនួញដែលមានទ្រព្យសម្បត្តិស្ដុកស្តម្ភម្នាក់ ហើយនាងជាស្រ្តីមេម៉ាយ និងមានមានកូនប្រុសអាយុ ១៤ ឆ្នាំម្នាក់ផងដែរ។ នាងបានរស់នៅជាមួយនឹងកូនកំលោះខាងលើនេះជាយូរមកហើយ រហូតនាងមានផ្ទៃពោះទៀតផង តែយ៉ាងណាក្តី ឪពុកម្តាយរបស់កូនកំលោះបានបដិសេដមិនឲ្យពួកគេរៀបការជាមួយគ្នានោះទេ ដ្បិតស្រ្តីជាកូនក្រមុំមានអាយុច្រើន​ពេក។​​
ក្រោយមកស្រ្តីជាកូនក្រមុំបានសម្រេចជូនថ្លៃបណ្ណការទៅខាងគ្រួសារកូនប្រុសជា ប្រាក់សុទ្ធ រថយន្តទំនើប​ ផ្ទះ ដែលសរុបជាទឹកប្រាក់គឺ ៥ លានយន់ (៧៨១ ៩៥០ ដុល្លារអាមេរិក) ទើបម្តាយឪពុកខាងកូនកំលោះសម្រេចឲ្យពួកគេរៀបការជាមួយគ្នា។ អ្នកប្រើប្រាស់បណ្ដាញសង្គម ជាច្រើនបានបញ្ចេញមតិថា នេះមិនមែនជាស្នេហពិតដែលកើតឡើងដោយទឹកចិត្តឡើយ តែវាជាស្នេហដែលកើតចេញទឹកលុយតែប៉ុណ្ណោះ៕
ប្រភព៖https://khmernotes.com/news/31085

ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ជាមួយនឹងគ្រឿងញៀនជាច្រើនកញ្ចប់

ស្វាយរៀង៖ នៅរសៀលថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធទៅនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន បានជាង ០៧ គីឡូក្រាម ក្នុងប្រតិបត្តិការរយៈពេលបីថ្ងៃ។ លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងទទួលផែននគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការសម្របសម្រួលនីតិវិធីពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយស្តាប់ចម្លើយសារភាព កម្លាំងបានធ្វើការសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។ កម្លាំងបានធ្វើការបង្ក្រាបជាបន្តបន្ទាប់រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ១០នាក់ ស្រីចំនួន ០៣នាក់ និងដកហូតវត្ថុតាងរួមមាន៖
១.ថ្នាំញៀន សរុបចំនួន ៧.៣៥៦,៥៤ក្រាម (៧ គីឡូ ៣៥៦,៥៤ក្រាម)
២.អាវុធខ្លីចំនួន ០២ដើម គ្រាប់ ១៥គ្រាប់ បង់០២
៣.ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០២គ្រឿង
៤.រថយន្តចំនួន ០១គ្រឿង
៥.ម៉ូតូចំនួន ០១គ្រឿង
៦.ប្រាក់ដុល្លារចំនួន ៥២០ដុល្លារ ប្រាក់រៀលចំនួន ៤៥.០០០រៀល និង២.៥០០.០០០ ដុង រួមនិងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងបន្តនីតិវិធី៕

ប្រភព៖https://khmernotes.com/news/31081

Sunday, January 21, 2018

ពិតជាអស្ចារ្យណាស់! កីឡាករគុនខ្មែរ ឃឹម ឌីម៉ា បន្តឡើងទៅដណ្តើមមេដាយមាស បន្ទាប់ពីផ្ដួលគូប្រកួតហ្វីលីពីនឲ្យសន្លប់ក្នុងទឹកទី២

ម៉ាឡេស៊ី៖ ពិតជាមានមោទនភាពខ្លាំងណាស់ ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម (​​​SEA Games) លើកទី ២៩ ដែលធ្វើឡើងក្នុងទីក្រុង កូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ីកីឡាករគុនខ្មែរ ឃឹម ឌីម៉ា ពេលនេះបានផ្ដួលកីឡាករហ្វីលីពីនឲ្យសន្លប់ត្រឹមទឹកទី ២ បានសម្រេច ហើយនឹងឈានទៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស។ ខណៈដែលកីឡាករគុនខ្មែរ ២រូបទៀត ដណ្ដើមកៅអីទៅវគ្គផ្ដាច់ព្រ័ត្រមិនបានសម្រេច ក្រោយពីប្រកួតចាញ់កីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី។ គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជានៅមានកីឡាករគុនខ្មែរមួយរូបទៀត គឺកីឡាករ មុឺន សុភា ដែលនឹងត្រូវជួបប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី នៅក្នុងមហាព្រឹត្តការណ៍កីឡាស៊ីហ្គេម ដែលតែងប្រព្រឹត្តឡើងរៀងរាល់ ២ឆ្នាំម្ដងនេះ៕

ប្រភព៖https://komsan.khmernotes.com/news/15779

លទ្ធផលនៃការវះកាត់ជង្កង់របស់ វីរ​កីឡាការិនី ស៊ន សៀវ​ម៉ី

កាលពីល្ងាចថ្ងៃទី៣១ ខែតុលា នេះកីឡាការិនី ស៊ន សៀវម៉ី បានធ្វើការវះកាត់ជង្គង់ ដើម្បីព្យាបាលរបួសដ៍រាំរ៉ៃ ក្នុងមន្ទីរពេទ្យមួយស្ថិតនៅសាធារណរដ្ឋកូរ៉េ។ ក្រោយពីបានធ្វើការវះកាត់កញ្ញាបានបានឲ្យអ្នកគាំទ្រជា្របថា ការវះកាត់បានជោគជ័យហើយ។ នេះបើយោងតាមហ្វេសប៊ុកផេករបស់ ស៊ន សុីវមុី បានបង្ហោះថា៖
“ការវះកាត់បានជោគជ័យ ឥឡូវកំពុងសម្រាកព្យាបាលរបួសក្នុងមន្ទីពេទ្យប្រទេសកូរ៉េ។ ឈ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចគតិព្រឹទ្ឋបណ្ឌិតដែលបានឧបត្ថម្ភលេីការចំណាយក្នុងការវះកាត់នេះតាមរយះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានសហពន្ឋ័កីឡាតេក្វាន់ដូកម្ពុជា”។ គួរបញ្ជាក់ផងដែលថាជង្កង់របស់កីឡាការិនី ស៊ន សៀវ​ម៉ី មានរបួសឈឺជាយូរណាស់មកហើយ ប៉ុន្តែដោយសារតែគ្មានលទ្ធភាពក្នុងការវះកាត់ ព្យាបាលទើបពន្យាព្យាបាលពេលរហូតមកដល់ពេលនេះ៕
ប្រភព៖https://komsan.khmernotes.com/news/40609

ពិតជាសរសើរទឹកចិត្តតារា ៤ដួង ដែលឆ្លៀតពេលមមាញឹករបស់ខ្លួន មកគាំទ្រវិស័យកីឡាបាល់ទាត់ខ្មែរ

ការប្រកួតកីឡាបាល់ទាត់មិត្តភាពរវាងកម្ពុជា ភូមា នៅពហុកីឡាដ្ឋានអូឡាំពិក  ដែលប្រព្រឹត្តទៅកាលពីម្សិលមិញត្រូវជាថ្ងៃទី ០៩ វិច្ឆិកា មានការចូលរួមគាំទ្រពីសំណាក់បងប្អូនពលរដ្ឋជាច្រើនកុះករ។ ក្នុងនោះ គេសង្កេតឃើញថា ក៏មានសិល្បករខ្មែរបានទៅចូលរួមគាំទ្រវិស័យកីឡាផងដែរ។ បើទោះបីជាការងារសិល្បៈមានភាពមមាញឹកក្ដី តែកញ្ញា ថន លក្ខិណា អតីត Miss Grand ២០១៦ កញ្ញា ហេង ចន្ថា នាយ ពាក់ មី និងលោកតាន គីមសួ នៅតែឆ្លៀតពេលមកទស្សនា និងលើកទឹកចិត្តកីឡាករខ្មែរដែរ។
ជាក់ស្ដែងក្រោយបង្ហោះរូបប៉ុន្មានសន្លឹក ជាមួយនឹងឃ្លាមួយប្រយោគពីកញ្ញា ថន លក្ខិណាថា៖ «ចាញ់ រឺឈ្នះនៅតែគាំទ្រ» ទទួលបានការកោតសរសើរ និងគោរពនូវទឹកចិត្តរបស់សិល្បករប៉ុន្មានដួងនេះជាខ្លាំង៕
ប្រភព៖https://komsan.khmernotes.com/news/43114

ម៉ៃ សុគន្ធ រិះគន់ចំពោះការមិនឲ្យតម្លៃសិល្បៈចម្រៀងជនពិការ ក្រោយពីឃើញទិដ្ឋភាពបែបនេះ….

តារាចម្រៀងឯករាជ្យលោក ម៉ៃ សុគន្ធ បានធ្វើការរិះគន់ដល់ការមិនឲ្យតម្លៃសិល្បៈអ្នកពិការ ក្រោយពីសង្កេតឃើញនៅក្នុងកម្មវិធីប្រឡងចម្រៀងជនពិការមួយពុំសូវមានអ្នកចូលរួម ។ ដោយតារាចម្រៀង ប្រុសរូបនេះបានធ្វើការរិះគន់នេះដោយបានសរសេរថា៖ “សោកស្តាយណាស់ នូវទឹកចិត្តរៀមច្បងទាំងអស់បានចំនាយពេលវេលាដ៏មានតំលៃលើកតំកើនសិល្បៈចំរៀង (ទោះគាត់ពិការតែផ្តល់តំលៃអោយគាត់) តែលទ្ធផលទទួលបានគឺ ការគាំទ្រស្ទើរតែគ្មាន (សូមមើលក្នុងរង្វង់ក្រហម អ្នកនឹងយល់ពីអារម្មណ៍មួយនេះ)”។ 

គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី១៨ ខែមករា កន្លងទៅកម្មវិធីប្រឡងសំនៀងជនពិការ ពានរង្វាន់សម្តេចតេជោ ហ៊ុនសែន នៅពហុកីឡដ្ឋានជាតិអូឡាំពិច បានប្រព្រឹត្តទៅក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កញ្ញារិទ្ធ និងលោកជំទាវជាតំណាង។ ក្នុងនោះផងដែរក៏មានសិល្បករ សិល្បការនី ជើងចាស់ជាច្រើនដួងបានចូលរួមធ្វើជាគណៈកម្មការ និងមានសិល្បករ សិល្បការនីជំនាន់ថ្មីចូលរួមសម្តែងផងដែរ៕


ប្រភព៖https://komsan.khmernotes.com/news/68855

ហេតុតែស្រលាញ់ការងារសិល្បៈខ្លាំង ទើបតារាស្រី សុគន្ធ និសា ហ៊ានលះបង់ដល់ថ្នាក់…

ក្រោយពីរៀបអាពាហ៍ពិពាហ៍រួច កំពូលតារាចម្រៀងប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស ដែលមានសម្លេងស្រទន់ អ្នកនាង សុគន្ធ និសា នៅតែបន្តអាជីពជាអ្នកចម្រៀងដូចដើម ហើយក៏កំពុងតែទទួលបានប្រជាប្រិយភាពជាខ្លាំងផងដែរ។ ដោយយើងឃើញថាសព្វថ្ងៃនេះតារាស្រី សុគន្ធ និសា ពិតជាមានការមម៉ាញឹកជាមួយនឹងការងារជាខ្លាំង បន្ទាប់ពីរវល់ជាមួយការងារសម្ដែង អ្នកនាង សុគន្ធ និសា ក៏តែងតែចេញទៅសម្ដែងនៅតាមបណ្ដាខេត្តនានាមិនចេះដាច់។
ជាក់ស្ដែងណាស់កាលពីពេលថ្មីៗនេះ តារាស្រី សុគន្ធ និសា ក៏បានបង្ហោះរូបភាព ៤ សន្លឹកអមនឹងសារមួយនៅលើបណ្ដាញសង្គម ដែលតារាស្រីរូបដួងនេះកំពុងតែលង់លក់ក្នុងកំឡុងពេលទន្ទេញប៉ារ៉ូល ក្នុងរឿងសិសិររដូវក្នុងបេះដូង។ ក្នុងសាររបស់តារាស្រី សុគន្ធ និសា ក៏បាននិយាយថា ” គ្រាមួយ ទន្ទេញប៉ារ៉ូលទាល់តែគេងលក់ អរគុណអ្នកថត ” ដែលធ្វើអ្នកគាំទ្រជាច្រើនមានចិត្តអាណិតដល់ស្រីដួងនេះ និងអ្នកខ្លះក៏លើកទឹកចិត្តផងដែរ។  ជាពិសេសក៏បានស្ដែងអំពីទង្វើទាំងនេះអោយកាន់តែច្បាស់ថា ជាតារាស្រី សុគន្ធ និសា ពិតជាស្រលាញ់ការងារសិល្បៈខ្លាំង ដោយមិនគិតពីការនឿយហត់របស់ខ្លួននោះទេ។ មានរូបភាពរបស់តារាស្រី សុគន្ធ និសា កំពុងតែគេងលក់នៅខាងក្រោមនេះ៖
រូបភាពរបស់តារាស្រី សុគន្ធ និសា កំពុងតែគេងលក់
ប្រភព៖https://komsan.khmernotes.com/news/68955

Thursday, January 18, 2018

តារាៗ បណ្ដើរគ្នាជាគូយ៉ាងត្រសង ក្នុងមង្គលការប្អូនស្រីប្រធានសមាគមសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា



មហាជនពិតជាមានការចាប់អារម្មណ៍ខ្លាំងក្នុងពិធីមង្គលការដ៏អឹកធិករបស់ប្អូនស្រីប្រធានសមាគមសិល្បៈអ្នកនាង ចន ច័ន្ទលក្ខិណា កាលពីថ្ងៃទី ១៨ មករា ម្សិលមិញនេះ។ ជាមួយនឹងវត្តមានតារាៗ ចូលរួមភ្លូកទឹកភ្លូកដី ក្នុងនោះក៏មានសិល្បករជាច្រើនបានបណ្តើរគូស្នេហ៍របស់ខ្លួនទៅចូលរួម ដោយសុទ្ធសឹងតែជាតារាល្បីៗ ត្រូវមហាជនសរសើរថាសាកសមមិនដាច់ពីមាត់។ តោះ! ទស្សនារូបខាងក្រោម៖
  • សារ៉ាយ សក្ខណា និងស្វាមី

  • លោក ព្រាប សុវត្ថិ និងភរិយា និងវីជេអាណូ
  • លោកជា វណ្ណារិទ្ធ និងភរិយា


  • អ្នកនាង ចន ច័ន្ទលក្ខិណា និងគូស្នេហ៍


  • លោក ហ្វៃ សំអាង និងភរិយា


  • អ្នកនាងគង់ ច័ន្ទស្រីមុំ និងលោកគឹម សីហា


  • កញ្ញា ទឹម រដ្ឋា និងគូស្នេហ៍

ស្វែងយល់ពីហេតុផលសំខាន់ៗ ដែលអាចនាំអ្នកទៅរកជំងឺមហារីកសួត

នៅពេលដែលនិយាយអំពីមូលហេតុដែលបង្កឲ្យមានជំងឺមហារីកសួត មូលហេតុចម្បង ដែលអ្នកនឹងឃើញមុនគេប្រាកដជាការជក់បារីជាមិនខាន។ ពិតណាស់ថា ផ្សែងបារីជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនទៀត ដែលបង្កឲ្យមានជំងឺមហារីកសួត តែក្រុមអ្នកជំនាញចង់បង្ហាញឲ្យអ្នកដឹងថា មិនត្រឹមតែអ្នកដែលជក់បារីផ្ទាល់ទើបអាចប្រឈមនឹងជំងឺមហារីកសួតនោះទេ សូម្បីតែអ្នកជក់បារីដោយប្រយោល (អ្នករស់នៅក្បែរនិងទទួលផ្សេងបារីពីអ្នកជក់ដោយផ្ទាល់) ក៏អាចប្រឈមនឹងការកើតមានជំងឺមហារីកសួតផងដែរ។
បើយោងតាមការស្រាវជ្រាវបានរកឃើញថា អ្នកដែលរស់នៅក្នុងតំបន់ដែលពោះពេញដោយផ្សេងបារី ឬអ្នកជក់បារីដោយប្រយោលនេះអាចប្រឈមទៅនឹងការកើតមានជំងឺមហារីកសួត ២៤% បើធៀបទៅនឹងអ្នកមិនដែលធ្លាប់ស្រូបផ្សែងបារីទាល់តែសោះ។ ហេតុផលមួយទៀតដែលអាចបង្កឲ្យអ្នកកើតជំងឺមហារីកសួតដែរនោះ គឺកត្តាដំណរពូជ ឬការចម្លងពីសមាជិកគ្រួសារណាមួយ ដែលធ្លាប់មានជំងឺនេះពីមុនមក។ មួយវិញទៀត គឺការស្រូបយកសារធាតុ Asbestos ដែលមាននៅក្នុងបរិយាកាយនៃតំបន់ដែលលោកអ្ននកំពុងរស់នៅ ឬធ្វើការងារ។
ហេតុផលបន្ទាប់បន្សំផ្សេងទៀតគឺការស្រូបយកឧស្ម័នរ៉ាឌុង ដែលភាយចេញពីទុយោទឹក លូ និងបំពងខ្យល់ជាដើម។ ជាងនេះទៅទៀតការមានជំងឺសួតប្រចាំកាយក៏អាចនាំអ្នកទៅរកជំងឺមហារីកសួតបានដែរ ប្រសិនបើអ្នកមិនបានព្យាបាលវាឲ្យជាសះស្បើយនោះទេ។ ហើយហេតុផលចុងក្រោយមួយទៀត គឺទាក់ទងទៅនឹងតំបន់ដែលលោកអ្នករស់នៅផ្ទាល់តែម្តង បើអ្នករស់នៅក្នុងតំបន់វាលទំនាប់ លោកអ្នកងាយនឹងទទួលរងខ្យល់ ដែលមានជាតិពុលណាស់ ដែលវាក៏អាចនាំអ្នកទៅរកជំងឺមហារីកសួតផងដែរ៕



ប្រភព៖
https://khmernotes.com/news/1995

ការសិក្សបង្ហាញថា អ្នកចូលចិត្តញ៉ាំអាហារហិរអាចមានអាយុវែងជាងអ្នកមិនញ៉ាំហិរសោះ

ការញ៉ាំអាហារ ដែលមានរសជាតិហិរជាចំណូលចិត្តសម្រាប់មនុស្សមួយចំនួន ហើយអ្នកដែលនិយមញ៉ាំហិរតែងតែលើកឡើងថា ភាពហិលនៅក្នុងចំណីរអាហារគឺជារសជាតិដ៏ឆ្ងាញ់មួយដែលមិនអាចខ្វះបាន។ រសជាតិហិរនៅក្នុចំណីអាហារមិនត្រឹមតែធ្វើឲ្យចំណីអាហារកាន់តែឆ្ងាញ់នោះទេ តែវាថែមទាំងផ្ដល់គុណប្រយោជន៍សម្រាប់សុខភាពបានយ៉ាងច្រើនផងដែរ។
ការសិក្សាមួយបានរកឃើញថា អ្នកដែលចូលចិត្តញ៉ាំហិរនឹងអាចមានអាយុវែងជាងអ្នកដែលមិនញ៉ាំហិរទាល់តែសោះ។ ការសិក្សានេះបានធ្វើឡើងដោយក្រុមសាស្ត្រាចារ្យល្បីៗមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Vermont ក្នុងសហរដ្ឋអាមេរិក និងបានសិក្សាទៅលើប្រជាជនអាមេរិកចំនួន ១៦,០០០នាក់ ដែលមានអាយុខ្ពស់បំផុតត្រឹម២៣ឆ្នាំ។
លទ្ធផលនៃការសិក្សានេះបានរបង្ហាញថា អ្នកដែលចូលចិត្តញ៉ាំម្ទេស ឬអាហារដែលមានរសជាតិហិរ ត្រឹមតែ ពីរឬបី ដងក្នុងមួយសប្តាហ៍ អាចគាត់បន្ថយអាត្រាមរណៈភាពបាន ១៣ % ភាគរយបើប្រៀបទៅនឹងអ្នកដែលមិនញ៉ាំម្ទេស ឬអាហារហិរទាល់តែសោះ។ ការកាត់បន្ថយអត្រាមរណៈនោះគឺដោយសារតែ អាហារដែលមានរសជាតិហិរអាចជួយប្រឆាំងទៅនឹងជំងឺមួយចំនួនជាមហារីក ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមាជាដើម៕




ប្រភព៖https://khmernotes.com/news/26398

ការសិក្សាបង្ហាញថា អ្នកចូលចិត្តថតរូប Selfie អាចជាមនុស្សដែលមានរោគចិត្ត

ពាក្យថា Selfie ត្រូវបានគេចាប់ផ្ដើមប្រើប្រាស់នៅក្នុងឆ្នាំ ២០១៤ ហើយរហូតមកទល់នឹងពេលនេះមនុស្សស្ទើរតែគ្រប់គ្នាបានស្គាល់ និងប្រើប្រាស់ពាក្យនេះ។ មនុស្សជាច្រើនបានញៀននឹងការថតរូប Selfie គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។  មានការសិក្សាមួយបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវជនជាតិឥណ្ឌា និងអង់គ្លេសបានរកឃើញថា អ្នកដែលចូលចិត្តថតរូប Selfie អាចជាមនុស្សដែលមានបញ្ហាផ្លូវចិត្ត។
ដើម្បីដឹងថាអ្នកញៀននឹងការថតរូប Selfie កម្រិតណានោះ សូមធ្វើការស្ទង់មតិខាងក្រោមនេះ​​ ដោយអ្នកត្រូវអានប្រយោគទាំង២០ខាងក្រោម ហើយដាក់ពិន្ទុពី ១ ទៅដល់ ៥ ដែលកម្រិតពិន្ទុគឺរាប់ពីកម្រិតនៃការមិនយល់ស្រប យល់ស្របតាមតិចតួច និងយល់ស្របខ្លាំងចំពោះប្រយោគនិមួយៗ។ បន្ទាប់ពីដាក់ពិន្ទុតាមប្រយោគនិមួយៗរួចមក សូមផ្ទៀងផ្ទាត់ជាមួយ ទល្ធផលខាងក្រោមនេះ៖
ក-ពី ០ ដល់ ៣៣= អ្នកជាមនុស្សមានដែនកំណត់នៃការថតរូប Selfie
ខ-ពី ៣៤ ដល់ ៦៧= អ្នកញៀននឹងការថតរូប Selfie
គ-ពី ៦៨ ដល់ ១០០= អ្នកញៀននឹងការថតរូប Selfie រ៉ាំរ៉ៃតែ ឬធ្ងន់ធ្ងរតែម្តង
ប្រយោគទាំង ២០ នោះរួមមាន៖
១-ការថតរូប Selfie ធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អ ដើម្បីរីករាយជាមួយបរិស្ថាននៅជុំវិញខ្លួន។
២-ការចែករំលែករូបថតរូប Selfie របស់ខ្ញុំនៅក្នុងបណ្តាញសង្គមគឺជាការប្រកួតប្រជែងដ៏ល្អមួយក្នុងចំណោមមិត្តភក្តិរបស់ខ្ញុំ។
៣-មានគេចាប់អារម្មណ៍ខ្ញុំច្រើន បន្ទាប់ពីរូប Selfie របស់ខ្ញុំត្រូវបានចែករំលែកក្នុងបណ្តាញសង្គម។
៤-ការថតរូប Selfie គឺបានជួយកាត់បន្ថយស្ត្រេសរបស់ខ្ញុំ។
៥-ខ្ញុំមានទំនុកចិត្តណាស់ពេលថតរូប Selfie ម្តងៗ។
៦-រូបថត Selfie របស់ខ្ញុំគឺអាចទទួលយកបានពីសំណាក់មិត្តភក្តិរបស់ខ្ញុំ។
៧-ខ្ញុំបង្ហាញខ្លួនឯងបានច្រើននៅក្នុងសង្គមតាមរយៈការបង្ហោះរូប Selfie ក្នុងបណ្តាញសង្គម។
៨-ការបង្ហោះរូប Selfie ជាច្រើនក្នុងបណ្តាញសង្គមធ្វើឲ្យខ្ញុំកាន់តែមានមុខមាត់នៅក្នុងសង្គម។
៩-ខ្ញុំមានអារម្មណ៍ថាខ្ញុំកាន់តែមានប្រជាប្រិយ បន្ទាប់ពីបង្ហោះរូប Selfie ផ្សេងៗគ្នាក្នុងបណ្តាញសង្គម។
១០-ថតរូប Selfie កាន់តែច្រើនធ្វើឲ្យខ្ញុំកាន់តែសប្បាយរីករាយ។
១១-ខ្ញុំកាន់តែមានអារម្មណ៍វិជ្ជមានចំពោះខ្លួនឯងនៅពេលដែលខ្ញុំថតរូប Selfie។
១២-ខ្ញុំក្លាយជាមនុស្សខ្លាំងខ្លាក្នុងចំណោមមិត្តភក្តិ បន្ទាប់ពីខ្ញុំបានបង្ហោះរូប Selfie ក្នុងបណ្តាញសង្គម។
១៣-ការថតរូប Selfie ធ្វើឲ្យមានការចងចាំអំពីឱកាសល្អៗ និងបទពិសោធណ៍ល្អៗ កាន់តែប្រសើរឡើង។
១៤-ខ្ញុំបង្ហោះរូប Selfie ញឹកញាប់ដើម្បីទទួលបានការចុចចូលចិត្ត និងផ្តល់មតិកាន់តែច្រើននៅក្នុងបណ្តាញសង្គម។
១៥-ខ្ញុំរពឹងថាមិត្តភក្តិនឹងសរសើរខ្ញុំ បន្ទាប់ពីខ្ញុំបង្ហោះរូប Selfie។
១៦-ការថតរូប Selfie ពិតជាអាចផ្លាស់ប្តូរអារម្មណ៍របស់ខ្ញុំបានភ្លាមៗ។
១៧-ខ្ញុំថតរូប Selfie ជាច្រើន ហើយមើកមើលវាតែម្នាក់ឯង ដើម្បីបង្កើនទំនុកចិត្តឲ្យខ្លួនឯង។
១៨-នៅពេលដែលខ្ញុំមិនបានថតរូប Selfie ខ្ញុំមានអារម្មណ៍ថាហាក់ដូចជាដាច់ឆ្ងាយពីមិត្តភក្តិណាស់។
១៩-ខ្ញុំថតរូប Selfie ដើម្បីទទួលបានពាន់រង្វាន់នៃការចងចាំល្អនៅថ្ងៃអនាគត់។
២០-ខ្ញុំប្រើប្រាស់កម្មវីធីជំនួយដើម្បី ធ្វើឲ្យរូបថត Selfie របស់ខ្ញុំកាន់តែស្អាត៕

ប្រភព៖https://khmernotes.com/news/27219